ថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១០:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដងទង់ បានសហការជាមួយកម្លាំងផ្នែកសណ្ដាប់ធ្នាប់ បានចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំនុច ផ្សព្វផ្សាយសៀវភៅផ្ទាំងធំ ស្ដីពី ÷ -ថ្ងៃនេះថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍
-ការទប់ស្កាត់ជំងឺកូវីដ-19
-ផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន
ស្ថិតក្នុងភូមិ២ សង្កាត់ដងទង់ រុមប្រឹក្សាសង្កាត់ ប្រជាពលរដ្ឋសរុបរួមចំនួន១៧នាក់ ស្រី១១នាក់៕
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#