/ / /

អនុប្រធានគណៈកម្មាធិការអនុសាខា និងសហការី រួមដំណើរជាមួយអាជ្ញាធរ មូលដ្ឋាន បានអញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងនាំយកអំណោយមនុស្សធម៌ និងថវិកាមួយចំនួន ទៅចូលរួមបុណ្យសព ០១ គ្រួសារ

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា ដឹកនាំដោយ លោកស្រី គង់ វាសនាអនុប្រធានគណៈ​កម្មាធិការអនុសាខា និងសហការី រួមដំណើរជាមួយអាជ្ញាធរ មូលដ្ឋាន បានអញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងនាំយកអំណោយមនុស្សធម៌ និងថវិកាមួយចំនួន ទៅចូលរួមបុណ្យសព០១គ្រួសារ ឈ្មោះ ផូ ណារិន ភេទស្រី អាយុ៤៣ឆ្នាំ មានកូនក្នុងបន្ទុកចំនួន០៤នាក់ ស្រី០២នាក់ រស់នៅភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

ក្នុងឱកាសនោះដែរ លោកស្រីអនុប្រធានគណៈ​កម្មាធិការអនុសាខាស្រុក បានពាំនាំនូវប្រសាសន៍ផ្តាំ​ផ្ញើសួរសុខទុក្ខ និងចូលរួម រំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពដែលបាន បាត់បង់ម្តាយជាទីស្រឡាញ់ ពីសំណាក់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ជាពិសេស​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមអោយក្មួយៗកុំអស់សង្ឃឹមត្រូវបន្តប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃឡើងវិញ ពិសេសប្អូនតូចៗត្រូវខិតខំរៀនសូត្រ។

អំណោយដែលអនុសាខាផ្តល់ជូនរួមមាន៖
អង្ករ ២០គក្រ ថវិកាអនុសាខា១០០.០០០រៀល ។ដោយឡែកថវិកាសប្បុរសជន នានា បានចូលរួមបន្ថែមសរុប ៣៥០,០០០រៀលផងដែរ។

អត្ថបទផ្សេងទៀត

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/09/2026

    លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ប្រចាំខែសីហា ឆ្នាំ២០២៦ និងទិសដៅអនុវត្តន៍បន្ត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    04/09/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរ ចូលរួមកិច្ចប្រជុំប្រឹក្សាយោបល់ជាមួយស្រ្តី និងកុមារដែលរងគ្រោះ និងងាយរងគ្រោះ ក្នុងខេត្តកោះកុង

  • មន្ទីរទេសចរណ៍/
    04/09/2026

    មន្ត្រីមន្ទីរទេសចរណ៍ចូលរួមសិក្ខាសាលាបច្ចេកទេសកែសម្រួលឯកសារបណ្តុះបណ្តាល

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    04/09/2026

    ក្រុមគ្រូពេទ្យ ផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានផ្ដល់ការព្យាបាលដោយធ្វើការវះកាត់បន្ទាន់ជួយសង្គ្រោះអ្នកជំងឺចំនួន២នាក់ (កូនក្រៅស្បូនចំនួន ១ ករណី និងវះកាត់យកកូនដែលម្ដាយមិនអាចសម្រាលធម្មតាបាន ចំនួន ១ ករណី)

  • ហេង គីមឆន/
    04/09/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួម កិច្ចប្រជុំដើម្បីជំរុញដំណើរការចុះបញ្ជីដីរដ្ឋ ក្នុងគោលដៅសម្បទានដីសេដ្ឋកិច្ច របស់ក្រុមហ៊ុន ហ្គ្រីនរិច គ្រុប ខូអិលធីឌី ស្ថិតក្នុងភូមិសាស្ត្រស្រុកកោះកុង ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    04/09/2026

    រដ្ឋបាលឃុំកោះស្ដេច បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកញ្ចប់គ្រួសារគោល បានចំនួន ០១នាក់