ក្រុមការងារបច្ចេកទេស នៃសាលាខេត្តកោះកុង សហការជាមួយរដ្ឋបាលសង្កាត់ស្មាច់មានជ័យ ចុះកំណត់ទីតាំង និងវាស់វែងប្រវែងផ្លូវជាក់ស្តែង ដើម្បីគ្រោងស្ថាបនាផ្លូវកៅស៊ូអាសេ (AC) ចាប់ពីចំណុចផ្លូវកែងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដល់រង្វង់មូលស្តូប និងមកដល់កែងផ្លូវកាកបាទក្រហមខេត្ត។ គម្រោងផ្លូវនេះស្ថិតក្នុងគម្រោងវិនិយោគរបស់រដ្ឋបាលខេត្ត និងប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ខេត្តឆ្នាំ២០២១ ដែលគ្រោងក្នុងផែនការចាក់កៅស៊ូអាសេ (AC) ប្រមាណ ១៥,០០០ម៉ែត្រការ៉េ។









