/ / /

លោកអភិបាលស្រុក បានចាត់តាំងលោក ប៉ែន សុផាត នាយករដ្ឋបាលសាលាស្រុក និងប្រធានការិយាល័យផែនការនិងគាំទ្រឃុំសង្កាត់ស្រុក សហការជាមួយក្រុមការងារបច្ចេកទេសខេត្ត មេភូមិនិងឃុំ ចុះពិនិត្យទីតាំងគម្រោងសាងសង់ផ្លូវបេតុងអាមេ(គម្រោងខេត្តឆ្នាំ២០២១) ចំនួន ០៣ ខ្សែរ

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ៨.៤៥នាទីព្រឹក លោកអភិបាលស្រុក បានចាត់តាំងលោក ប៉ែន សុផាត នាយករដ្ឋបាលសាលាស្រុកមណ្ឌលសីមា និងប្រធានការិយាល័យផែនការនិងគាំទ្រឃុំសង្កាត់ស្រុក សហការជាមួយក្រុមការងារបច្ចេកទេសខេត្ត មេភូមិនិងឃុំ ចុះពិនិត្យទីតាំងគម្រោងសាងសង់ផ្លូវបេតុងអាមេ(គម្រោងខេត្តឆ្នាំ២០២១) ចំនួន ០៣ ខ្សែរដូចខាងក្រោម÷

ក-គម្រោងសាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣៥០ ម៉ែត្រx៧ ម៉ែត្រ និងកម្រាស់ ០,១៥ ម៉ែត្រ តភ្ជាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ទៅភូមិនាងកុកចាស់ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ។

ខ-គម្រោងសាងសង់ផ្លូវបេតុងអាមេ ប្រវែង ៦១០ ម៉ែត្រ x ៦ ម៉ែត្រ និងកម្រាស់ ០,១៥ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិ លេខ៤៨ទៅកាន់មណ្ឌលសុខភាពនាងកុក ដែលទើបនិងសាងសង់ថ្មី ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង

គ-គម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង ២១៥ ម៉ែត្រ x ៦ ម៉ែត្រ និងកម្រាស់ ០,១៥ ម៉ែត្រ តភ្ជាប់ពីផ្លូវកៅស៊ូខេត្ត ទៅកាន់សាលាបឋមសិក្សាកោះកាង ស្ថិតនៅភូមិពាមក្រសោប១ ឃុំពាមក្រសោប ។

*ជំនួសមុខឲ្យប្រជាពលរដ្ឋស្រុកមណ្ឌលសីមាទាំងមូល សូមថែ្លងអំណរអគុណយ៉ាងជ្រាវជ្រៅបំផុត ចំពោះលោកជំទាវអភិបាលខេត្ត និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកោះកុង ដែលបានឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកាលពីឆ្នាំ២០២០កន្លងទៅ ។ ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមឆ្នាំ២០២១នេះ រដ្ឋបាលស្រុកមណ្ឌលសីមា សូមគោរពជូន លោកជំទាវអភិបាលនៃគណ:អភិបាល ខេត្ត ព្រមទាំងក្រុមគ្រួសារ និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងក្រុមគ្រួសារ ជួបប្រទះតែនឹងពុទ្ធរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ ????????????

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    22/09/2026

    លោក ធីវ គានថាវ នាយករងរដ្ឋបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    22/09/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ជាតំណាងលោកអភិបាលក្រុង បានអញ្ជើញចូលរួមអមដំណើរ លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធាន អ.ន.ក.ខេត្ត ប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារនៃសព ចំនួន២

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    22/09/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    22/09/2026

    លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៦ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ

  • ហេង គីមឆន/
    22/09/2026

    លោកស្រី​ វ៉ា​ រ៉ាវី​ ប្រធាន​មន្ទីរ​ស្តីទីនៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកោះកុង​ បានអញ្ជេីញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «គេហទំព័ររបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥» រវាងក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

  • ហេង គីមឆន/
    22/09/2026

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់