ខេត្តកោះកុង៖ លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងត្រួតពិនិត្យទិន្នន័យស្តីពី វឌ្ឍនភាពការងារអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ របស់បេក្ខភាពក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅសាលប្រជុំ «ក» សាលាខេត្តកោះកុង ដែលមានការចូលរួមពីតំណាងរដ្ឋបាលក្រុងខេមរភូមិន្ទ មន្ទីរទេសចរណ៍ខេត្តកោះកុង មន្ទីរសុខាភិបាល និងអ្នកពាក់ព័ន្ធមួយចំនួន សរុបប្រមាណ ៦ រូប ស្រី ១ រូប។
កិច្ចប្រជុំផ្សព្វផ្សាយនេះ មានគោលបំណងរឮកឡើងវិញនូវគោលការណ៍ណែនាំ និងឯកសារពាក់ព័ន្ធ ស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដែលក្រសួងទេសចរណ៍បានដាក់ចេញនាពេលកន្លងមក និងត្រួតពិនិត្យនូវរបាយការណ៍វឌ្ឍនភាពការងារ រួមមានទិន្នន័យនៃការចុះផ្សព្វផ្សាយ ការបណ្តុះបណ្តាល និងការវាយតម្លៃទទួលស្គាល់អាជីវកម្មអនុវត្តវិធានសុវត្ថិភាព ជាដើម។ សូមគោរពជម្រាបផងដែរថា គោលការណ៍ណែនាំដែលក្រសួងទេសចរណ៍បានដាក់ចេញ ស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សំខាន់ៗចាំបាច់ចំនួន ២ រួមមានដូចខាងក្រោម៖
ក្រោយពីបានបញ្ចប់ កិច្ចប្រជុំទទួលបាននូវលទ្ធផលគួរឱ្យកត់សម្គាល់មួយចំនួនដូចខាងក្រោម៖
សេចក្តីសន្និដ្ឋាន៖ ក្រុមការងារ បានអនុវត្តយ៉ាងល្អតាមគោលការណ៍ណែនាំរបស់ក្រសួងទេសចរណ៍ និងបានរៀបចំរបាយការណ៍វឌ្ឍនភាពការងារគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនេះ ក្រុមការងារក៏បានជួបនូវបញ្ហាប្រឈមមួយចំនួនផងដែរ ដោយសារលិខិតដែលបានដាក់ចេញដោយក្រសួងទេសចរណ៍ ណែនាំឱ្យអនុវត្តតាំងពីខែកក្កដា ឆ្នាំ២០២០ និងទើបតែបានអញ្ជើញអ្នកពាក់ព័ន្ធទៅផ្សព្វផ្សាយកាលពីខែមករា ឆ្នាំ២០២១ នេះ ដែលធ្វើឱ្យការរៀបចំឯកសារពាក់ព័ន្ធមានភាពយឺតយ៉ាវ។







