/ / /

រដ្ឋបាលខេត្តកោះកុង ចុះកំណត់ទីតាំងបោះបង្គោលព្រំប្រទល់សម្រាប់គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិចំនួន ៥ គម្រោង ស្ថិតនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ភូមិសាស្ត្រខេត្តកោះកុង

ខេត្តកោះកុង៖ លោក អ៊ុក ភ័ក្ត្រា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង ចុះកំណត់ទីតាំងបោះបង្គោលព្រំប្រទល់សម្រាប់គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ (ទំហំមិនលើស ១០ ហិកតា) ចំនួន ៥ គម្រោង ស្ថិតនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ស្ថិតនៅក្នុងភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានការចូលរួមពីតំណាងរដ្ឋបាលមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ។

គម្រោងដែលបានស្នើសុំនេះ មានដូចខាងក្រោម៖
១- លោកស្រី ហៃ នរី ទំហំ ៩,៣៥ ហិកតា
២- លោកស្រី ទី សារឹម ទំហំ ៩,៥៣ ហិកតា
៣- លោក ហៃ ណង ទំហំ ៩,៥១ ហិកតា
៤- លោក ហេង វឌ្ឍនៈ ទំហំ ៩,៥១ ហិកតា
៥- លោកស្រី កេវ៉ាលី ទំហំ ៩,៥២ ហិកតា។

លោកអភិបាលរងខេត្ត បានណែនាំឲ្យគោរពតាមនីតិវិធី និងគោលការណ៍ដូចខាងក្រោម៖
១- ម្ចាស់គម្រោងត្រូវដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ករណីបើមាន
២- ម្ចាស់គម្រោងត្រូវសហការជាមួយរដ្ឋបាលមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ
៣- ម្ចាស់គម្រោងត្រូវបោះបង្គោលតាមគោលការណ៍ណែនាំរបស់ក្រសួងបរិស្ថាន ដែលមាន និយាមកាកំណត់ទីតាំងបង្គោលមេ និងបង្គោលរង និងលក្ខណៈបច្ចេកទេសសមស្រប
៤- ត្រូវរក្សាភាពដើមនៃទីតាំងគម្រោង ដែលបានអនុញ្ញាតឲ្យអភិវឌ្ឍ ៣០% នៃផ្ទៃដីគម្រោងទាំងមូល៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/05/2026

    ពិធីជួបសំណេះសំណាល និងប្រគល់គោគួរបាន (គោគួរបូន) ជានិម្មិតរូបចំនួន ៨៩ក្បាល ជូនដល់បងប្អូនប្រជាពលរដ្ឋឥស្លាម ក្រុង/ស្រុក ក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    25/05/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង និងលោកស្រី អ៊ុន ឆាលី អនុប្រធានការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស បានអញ្ជើញចូលរួមក្នុង សិក្ខាសាលាផ្សព្វផ្សាយ «ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៥-២០២៨»

  • ហេង គីមឆន/
    25/05/2026

    លោក​ឧត្ដមសេនីយ៍​ត្រី​ នឹម​ ពិសី​ ស្នងការ​រង​ ផែនការ​ងារ​ធនធាន​មនុស្ស​ និង​លោក​វរសេនីយ៍ឯក​ ចាន់​ បូរី​ ស្នងការ​រង​ ផែនការ​ងារ​ភស្តុភារ​ និង​ហិរញ្ញវត្ថុ​ ដឹកនាំ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីវិធានការអនុវត្តលេីការបេីកផ្តល់បៀវត្ស​ និងប្រាក់ឧបត្ថមគោលនយោបាយ ជូនមន្រ្តីនគរបាលជាតិកម្ពុជា

  • ហេង គីមឆន/
    25/05/2026

    ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព នៃការត្រៀមរៀបចំពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    25/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    25/05/2026

    លោក អ៊ុំ វុទ្ធី ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកថ្មបាំង បានចុះបើកប្រអប់សំបុត្រ នៅឃុំឫស្សីជ្រុំ និងឃុំតាទៃលើ នៃស្រុកថ្មបាំង