/ / /

លោក ហាក់ ឡេង  ប្រធានគណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ  បានចាត់អោយ លោកស្រី អុិន សោភ័ណ្ឌ អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក និងសហការីចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ជូនជនរងគ្រោះ ជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ចំនួនសរុប០៦គ្រួសារ

04/02/2021 (03:00 pm)
————————————–
លោក ហាក់ ឡេង  ប្រធានគណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ  បានចាត់អោយ លោកស្រី អុិន សោភ័ណ្ឌ អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក និងសហការីចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ជូនជនរងគ្រោះ ជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ចំនួនសរុប០៦គ្រួសារ រស់នៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ  ខេត្តកោះកុង។

នាឱកាសនោះលោកស្រី អុិន សោភ័ណ្ឌ អនុប្រធានអនុសាខាស្រុក និងក្រុមការងារបាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោក ហាក់ ឡេង ប្រធានគណៈកម្មាធិការអនុសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសគ្រួសារងាយរងគ្រោះដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ក្រុមការងារក៏បានបន្តថា សូម ពុក ម៉ែ បងប្អូនប្រជាពលរដ្ឋ កុំអស់សង្ឃឹម  ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត  រស់នៅស្អាត និងត្រូវអនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា  ។

សម្ភារដែលអនុសាខាបានផ្ដល់ជូន រួមមាន ៖
-អង្ករ២០គ.ក
-គ្រឿងឧបភោគបរិភោគមួយចំនួន។

ប្រភព:អនុសាខា កាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ
—————————————-
ថ្ងៃព្រហស្បតិ៍ ៧ រោច ខែមាឃ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១
February 4, 2021

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    04/06/2026

    លោក អ៉ិន ញឿន នាយករងរដ្ឋបាលសាលាស្រុកមណ្ឌលសីមា លោក ឃួន គឹមសុង មន្ត្រីការិ.ក.ធ.ប ស្រុក លោកមេឃុំ និងស្មៀនឃុំទាំង៣ចូលរួមកិច្ចប្រជុំជាមួយក្រុមការងារគម្រោង (បង្កើនភាពធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ តាមរយៈការវិនិយោគហេដ្ឋា រចនាសម្ព័ន្ធខ្នាតតូច និងការពង្រឹងសមត្ថភាពបន្សំរបស់សហគមន៍ងាយរងគ្រោះនៅខេត្តកំពត និងខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា)

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    04/06/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការផ្សព្វផ្សាយ ស្តីពីអាហារូបត្ថម្ភសម្រាប់ មាតា ទារក និងកុមារតូច (MIYCN SBCC CAMPAIGN) នៅមណ្ឌលសុខភាពប៉ាក់ខ្លង

  • រដ្ឋបាលស្រុកគិរីសាគរ/
    04/06/2026

    រដ្ឋបាលឃុំភ្ញីមាស បានឧបត្ថម្ភថវិកាដល់ស្ត្រីមានផ្ទៃពោះដែលត្រូវសម្រាលកូនម្នាក់ឈ្មោះ អង់ ស្រីនាង អាយុ៣៧ឆាំ្ន រស់នៅភ្ញីមាស ឃុំភ្ញីមាស

  • រដ្ឋបាលស្រុកថ្មបាំង/
    04/06/2026

    លោក ម៉ឹង សុភា មេឃុំជីផាត និងសមាជិកក្រុមប្រឹក្សាឃុំបានចូលរួម កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយផែនការការងារត្រួតពិនិត្យរដ្ឋបាល ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំ ការទប់ស្កាត់ស្គេមឡនឡាញ និងការងារចាំបាច់មួយចំនួននៅសាលាឃុំជីផាត។

  • រដ្ឋបាលស្រុកស្រែអំបិល/
    04/06/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំណែនាំ ស្តីពីការពង្រឹងសមត្ថភាពលើការ រៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំកញ្ចប់ថវិកាឆ្នាំ២០២៧

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    04/06/2026

    លោក ម៉ុត សុខា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំលោក លោកស្រីអនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងពីចម្ងាយ(Zoom meeting) ស្ដីពីការពង្រឹងសមត្ថភាពលើការរៀបផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំកញ្ចប់ថវិកាឆ្នាំ២០២៧។