ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង ដឹកនាំក្រុមការងារដែលជាវាគ្មិននៃរដ្ឋបាលខេត្តកោះកុង ចូលរួមសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅបន្តរបស់ខេត្តកោះកុង
ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង ដឹកនាំសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តកោះកុង គណៈអភិបាលក្រុងខេមរភូមិន្ទ និងក្រុមប្រឹក្សាសង្កាត់ដងទង់ រួមមាន លោកជំទាវ ឈី វ៉ា សមាជិកក្រុមប្រឹក្សាខេត្ត លោក សុខ សុទ្ធី អភិបាលរងខេត្ត លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ លោក លឹម ឌី ចៅសង្កាត់ដងទង់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ដើម្បីចូលរួមសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅបន្តរបស់ខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅទីស្តីការគណៈរដ្ឋមន្ត្រី។
សន្និសីទសារព័ត៌មាននេះ រៀបចំឡើងដោយអង្គភាពអ្នកនាពាក្យរាជរដ្ឋាភិបាល ដែលមានគោលដៅបំផុស និងបង្ហាញជាសាធារណៈនូវយន្តការប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ជាប្រវត្តិសាស្ត្ររបស់កម្ពុជា និងផ្សព្វផ្សាយពីសមិទ្ធផលដែលរដ្ឋបាលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងបំពេញការងារសម្រេចបាន ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឃុំ សង្កាត់។