លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការអនុវត្តការងារ របស់មន្ត្រីប្រចាំការ គ្រប់គ្រងមណ្ឌលចត្តាឡីស័កកម្រិត២ សាលាខេត្តចាស់ និងមណ្ឌលចត្តាឡីស័កមន្ទីរពេទ្យខេត្ត
លោកអភិបាលរងខេត្ត សូមថ្លែងអំណរគុណចំពោះ ក្រុមការងារទាំងអស់ ដែលបានខិតខំបំពេញការងារនាពេលកន្លងមក ទទួលលទ្ធផលល្អ ក្នុងការគ្រប់គ្រងមណ្ឌលចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ម្យ៉ាងទៀតក្រុមការងារបានយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការផ្គត់ផ្គង់ការហូបចុករបស់បងប្អូនទាំងអស់ ដែលធ្វើចត្តាឡីស័ក ខ្ញុំសូមឱ្យក្រុមការងារទាំងអស់បន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីទប់ស្កាត់ឱ្យបានការរីករាលដាលជំងឺកូវីដ-១៩ នេះ៕
នៅសាលប្រជុំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង។















