លោក សេង សុធី អនុប្រធានមន្ទីរតំណាងលោក ង៉ែត ឡឹងប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង និងលោក ហង់ សុវណ្ណ មន្ត្រីការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡង បានអមដំណើរប្រតិភូក្រសួងអប់រំ(ក្រុមការងារនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ)ដឹកដោយលោក រ័ត្ន សារ៉ា ប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈចុះបើកវគ្គបណ្ដុះបណ្ដាលលោកគ្រូអ្នកគ្រូកម្រិតមធ្យមសិក្សាទុតិយភូមិស្ដីពីការកំណត់ប្រភេទថ្នាក់ និងការប្រើប្រាស់កម្មវិធីត្រីវិស័យ(Trey Visay App)តាមទូរស័ព្ទឆ្លាតវៃ នៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស តេជោសែនកោះកុង ក្រុងខេមរភូមិន្ទ និងអនុវិទ្យាល័យកោះស្រឡៅ ស្រុកកោះកុង។ ឆ្លៀតក្នុងឱកាសនោះលោក សេង សុធី បានណែនាំលោកគ្រូអ្នកគ្រូស្គាល់ពីសមាសភាពប្រតិភូក្រសួងអប់រំព្រមទាំងបង្ហាញពីគោលបំណងខ្លះៗដែលក្រសួងចុះបណ្ដុះបណ្ដាល និងជំរុញលោកគ្រូអ្នកគ្រូកម្រិតមធ្យមសិក្សាទុតិយភូមិទាំងអស់យកចិត្តទុកដាក់ស្ដាប់និងហ្វឹកហាត់នៃការប្រើកម្រងសំណួរនិងកម្មវិធីត្រីវិស័យ(Trey Visay App)ដើម្បីជាមូលដ្ឋានគ្រឹះសំខាន់ក្នុងការផ្សព្វផ្សាយដល់សិស្សានុសិស្សខ្លួន។ ថ្លែងក្នុងឱកាសនោះ លោកប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈបានគួរបញ្ជាក់ពីគោលបំណងសំខាន់នៃការបើកវគ្គបណ្ដុះបណ្ដាលនេះ គឺឲ្យសិស្សានុសិស្សថ្នាក់ទី ១០ អាចជ្រើសរើសប្រភេទថ្នាក់បណ្ដុំមុខវិជ្ជាវិទ្យាសាស្រ្ត ឬបណ្ដុំមុខវិជ្ជាវិទ្យាសាស្រ្តសង្គមដែលខ្លួនត្រូវសិក្សានៅថ្នាក់ទី ១១ ឲ្យស្របតាមឧបនិស្ស័យនិងចំណង់ចំណូលចិត្តពិតរបស់ពួកគាត់។ក្រុមការងារប្រតិភូក្រសួងបានផ្ដល់ជាកម្រងសំណួរជូនលោកគ្រូអ្នកគ្រូដើម្បីបំពេញសាកល្បងឆ្លុះបញ្ចាំងឧបនិស្ស័យផ្ទាល់ខ្លួន ។ ទន្ទឹមនឹងនោះ តំណាងប្រតិភូបានរំឭកលោកគ្រូអ្នកគ្រូឲ្យយកចិត្តទុកដាក់អាននឹងយល់ខ្លឹមសារសំណួរនីមួយៗឱ្យយល់ច្បាស់ មុននឹងជ្រើសរើសចម្លើយនៃផ្នែកនីមួយៗ និងធ្វើបទបង្ហាញលម្អិតក្នុងការបំពេញកម្រងសំណួរទាំងនោះ ។បន្ទាប់មក តំណាងប្រតិភូបានណែនាំពីវិធីទាញយកកម្មវិធីត្រីវិស័យ និងរបៀបនៃការប្រើប្រាស់ជូនលោកគ្រូ អ្នកគ្រូ។មុននឹងបញ្ចប់ លោកប្រធាននាយកដ្ឋានបានផ្ដាំផ្ញើគណៈនាយកក៏ដូចជាលោកគ្រូអ្នកគ្រូគ្រឹះស្ថានមធ្យមសិក្សាក្នុងក្រុង-ស្រុកទាំងពីរគប្បីយកកម្រងសំណួរនិងកម្មវិធីត្រីវិស័យប្រើប្រាស់តាមទូរស័ព្ទឆ្លាតវៃអនុវត្តជាមួយសិស្សានុសិស្សថ្នាក់ទី ១០ដើម្បីពួកគាត់ជ្រើសរើសប្រភេទថ្នាក់សិក្សាបានត្រឹមត្រូវនិងស្របតាមឧបនិស្ស័យ។មួយវិញទៀត លោកប្រធានបានគូសបញ្ជាក់ជូនថាកម្មវិធីត្រីវិស័យដែលដាក់អោយទាញយកតាម Play store ចំពោះទូរស័ព្ទឆ្លាតវៃដំណើរការដោយ(Android) និងទាញយកតាម App store ចំពោះទូរស័ព្ទឆ្លាតវៃដែលដំណើរការដោយ(IOS)ជាប្រភេទកម្មវិធីប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតផងចំពោះប៊ូតុងមួយចំនួនដូចជាប្រភេទវីដេអូបង្ហាញមុខរបរ ការបង្ហាញពីមុខវិជ្ជាត្រូវសិក្សាផ្នែកសង្គម ឬវិទ្យាសាស្រ្ត និងមិនចាំបាច់មានអ៊ីនធឺណិតក៏អាចប្រើបានចំពោះប៊ូតុងកម្រងសំណួរនៃការធ្វើតេស្តសមត្ថភាពខ្លួន(សិស្ស)។(អត្ថបទ ៖ ហង់ សុវណ្ណ)
វគ្គបណ្ដុះបណ្ដាលពីការកំណត់ប្រភេទថ្នាក់ និងការប្រើប្រាស់កម្មវិធីត្រីវិស័យ(Trey Visay App)តាមទូរស័ព្ទឆ្លាតវៃជូនគ្រូបង្រៀនកម្រិតមធ្យមសិក្សាទុតិយភូមិ
- 1.1ពាន់
- ដោយ មន្ទីរអប់រំ យុវជន និងកីឡា
អត្ថបទទាក់ទង
-
សារថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង គម្រប់ព្រះជន្ម ៧១ យាងចូល ៧២ព្រះវស្សា
- 1.1ពាន់
- ដោយ ហេង គីមឆន
-
លោក ពេជ្រ សិលា អភិបាលរង នៃគណៈអភិបាលស្រុក តំណាងលោក អភិបាល នឹងលោក នាយករងរដ្ឋបាលសាលាស្រុក បានអញ្ជើញចូលរួម វគ្គបណ្តុះបណ្តាលស្តីពីដំណើរការនៃកាេរៀបចំវេទិការរវាងរាជរដ្ឋាភិបាល នឹងរដ្ឋបាលថ្នាក់ក្រោមជាតិក្រោមប្រធានបទ “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០
- 1.1ពាន់
- ដោយ រដ្ឋបាលស្រុកបូទុមសាគរ
-
លោក ផាន់ ផេង ក្រុមប្រឹក្សាឃុំជីផាត បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយបញ្រ្ជាបការយល់ដឹងអំពីអនាម័យមូលដ្ឋានការទុកដាក់សំរាមអោយបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភ័ណភាពសហគមន៍
- 1.1ពាន់
- ដោយ រដ្ឋបាលស្រុកថ្មបាំង
-
លោក ហាក់ បូរ៉ា ប្រធានការិយាល័យរៀបចំដែនដី នគរូប នីយកម្ម សំណង់ និងភូមិបាល បានចូលរួមក្នុងសិក្ខាសាលាចែករំលែកបទពិសោធអំពី ការងាររៀបចំផែនការប្រេីប្រាស់ដីថ្នាក់ឃុំសង្កាត់ រៀបចំដែនដី និងនគរូបនីយកម្ម ក្រោមអធិបតីភាព ឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដី នគរូបនីយកម្ម នៅសាលប្រជុំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប
- 1.1ពាន់
- ដោយ រដ្ឋបាលស្រុកបូទុមសាគរ
-
លោកស្រី ង៉ែ ដា ជំទប់ទី១ និង ជំនួយការឃុំ ចូលរួមវគ្គបណ្តុះបណ្តាល ស្ដីពីដំណើរការនៃការរៀបចំ វេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិក្រោមប្រធានបទ”កំណែទំម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យវិស័យកម្ពុជា ឆ្នាំ២០៥០”ក្រោមអធិបតីភាពឯកឧត្តម ស្រេង ហុងអភិបាល ស្ដីទី នៃគណៈអភិបាលខេត្តកោះកុង
- 1.1ពាន់
- ដោយ រដ្ឋបាលស្រុកបូទុមសាគរ
-
លោក ឈេង ហៃ សមាជិកក្រុមប្រឹក្សាឃុំ តំណាងឲ្យលោកមេឃុំអណ្តូងទឹក បានដឹកនាំក្រុមការងារ អញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីដំណើរការនៃការរៀបចំវេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមប្រធានបទ “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ក្រោមអធិបតីភាព លោក ស្រេង ហុង អភិបាលស្តីទី ខេត្តកោះកុង
- 1.1ពាន់
- ដោយ រដ្ឋបាលស្រុកបូទុមសាគរ
-
លោក ស្រេង ហុង អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញ ជាអធិបតីដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារ “ពិធីសម្ពោធមហាជួង និងសមិទ្ធផលនានា នៅវត្តគិរីតេជោកូនកុក “ស្រុកគិរីសាគរ ខេត្តកោះកុង
- 1.1ពាន់
- ដោយ ហេង គីមឆន
-
លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានដឹកនាំលោកមេឃុំ និងស្មៀនឃុំ ចូលរួមកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំពិធីសម្ភាធមហាជួងជ័យ និងសមិទ្ធផលនានា នៅវត្តគិរីតេជោកូនកុក ស្រុកគិរីសាគរ ខេត្តកោះកុង
- 1.1ពាន់
- ដោយ រដ្ឋបាលស្រុកគិរីសាគរ
-
លោក ឃួន សារិន និងភរិយា ម្ចាស់សណ្ឋាគារ កែវ មុនី្ន ខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៤
- 1.1ពាន់
- ដោយ ហេង គីមឆន
-
លោកនាយកធនាគារ អេស៊ីលីដា ភីអិលស៊ី បរិច្ចាគថវិកាចំនួន ១០០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៤
- 1.1ពាន់
- ដោយ ហេង គីមឆន