ថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១
ក្រុមការងារផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក សហការជាមួយក្រុមការងាររដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ចុះពិនិត្យ និងផ្ទៀងផ្ទាត់ទីតាំងស្នើសុំចិញ្ចឹម និងថែរក្សាសត្វត្រចៀកកាំ ជាលក្ខណៈគ្រួសារ បានចំនួន ១៥ទីតាំង ស្ថិតក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក មានចំនួន ០៩ទីតាំង ភូមិព្រលាន និងភូមិកណ្តោល ឃុំកណ្តោល មានចំនួន ០៦ទីតាំង នៅស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង