/ / /

វគ្គបណ្ដុះបណ្ដាលពីការកំណត់ប្រភេទថ្នាក់ និងការប្រើប្រាស់កម្មវិធីត្រីវិស័យ(Trey Visay App)តាមទូរស័ព្ទឆ្លាតវៃជូនគ្រូបង្រៀនកម្រិតមធ្យមសិក្សាទុតិយភូមិ

លោក សេង សុធី អនុប្រធានមន្ទីរតំណាងលោក ង៉ែត ឡឹងប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង និងលោក ហង់ សុវណ្ណ មន្ត្រីការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡង បានអមដំណើរប្រតិភូក្រសួងអប់រំ(ក្រុមការងារនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ)ដឹកដោយលោក រ័ត្ន សារ៉ា ប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈចុះបើកវគ្គបណ្ដុះបណ្ដាលលោកគ្រូអ្នកគ្រូកម្រិតមធ្យមសិក្សាទុតិយភូមិស្ដីពីការកំណត់ប្រភេទថ្នាក់ និងការប្រើប្រាស់កម្មវិធីត្រីវិស័យ(Trey Visay App)តាមទូរស័ព្ទឆ្លាតវៃ នៅវិទ្យាល័យហ៊ុន សែន ចាំយាម ក្នុងស្រុកមណ្ឌលសីមា។ឆ្លៀតក្នុងឱកាសនោះលោក សេង សុធី បានណែនាំលោកគ្រូអ្នកគ្រូស្គាល់ពីសមាសភាពប្រតិភូក្រសួងអប់រំព្រមទាំងបង្ហាញពីគោលបំណងខ្លះៗដែលក្រសួងចុះបណ្ដុះបណ្ដាល និងជំរុញលោកគ្រូអ្នកគ្រូកម្រិតមធ្យមសិក្សាទុតិយភូមិទាំងអស់យកចិត្តទុកដាក់ស្ដាប់និងហ្វឹកហាត់នៃការប្រើកម្រងសំណួរនិងកម្មវិធីត្រីវិស័យ(Trey Visay App)ដើម្បីជាមូលដ្ឋានគ្រឹះសំខាន់ក្នុងការផ្សព្វផ្សាយដល់សិស្សានុសិស្សខ្លួន។ថ្លែងក្នុងឱកាសនោះ លោកប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈបានគួរបញ្ជាក់ពីគោលបំណងសំខាន់នៃការបើកវគ្គបណ្ដុះបណ្ដាលនេះ គឺឲ្យសិស្សានុសិស្សថ្នាក់ទី ១០ អាចជ្រើសរើសប្រភេទថ្នាក់បណ្ដុំមុខវិជ្ជាវិទ្យាសាស្រ្ត ឬបណ្ដុំមុខវិជ្ជាវិទ្យាសាស្រ្តសង្គមដែលខ្លួនត្រូវសិក្សានៅថ្នាក់ទី ១១ ឲ្យស្របតាមឧបនិស្ស័យនិងចំណង់ចំណូលចិត្តពិតរបស់ពួកគាត់។ក្រុមការងារប្រតិភូក្រសួងបានផ្ដល់ជាកម្រងសំណួរជូនលោកគ្រូអ្នកគ្រូដើម្បីបំពេញសាកល្បងឆ្លុះបញ្ចាំងឧបនិស្ស័យផ្ទាល់ខ្លួន ។ ទន្ទឹមនឹងនោះ តំណាងប្រតិភូបានរំឭកលោកគ្រូអ្នកគ្រូឲ្យយកចិត្តទុកដាក់អាននឹងយល់ខ្លឹមសារសំណួរនីមួយៗឱ្យយល់ច្បាស់ មុននឹងជ្រើសរើសចម្លើយនៃផ្នែកនីមួយៗ និងធ្វើបទបង្ហាញលម្អិតក្នុងការបំពេញកម្រងសំណួរទាំងនោះ ។បន្ទាប់មក តំណាងប្រតិភូបានណែនាំពីវិធីទាញយកកម្មវិធីត្រីវិស័យ និងរបៀបនៃការប្រើប្រាស់ជូនលោកគ្រូ អ្នកគ្រូ។មុននឹងបញ្ចប់ លោកប្រធាននាយកដ្ឋានបានផ្ដាំផ្ញើគណៈនាយកក៏ដូចជាលោកគ្រូអ្នកគ្រូគប្បីយកកម្រងសំណួរនិងកម្មវិធីត្រីវិស័យប្រើប្រាស់តាមទូរស័ព្ទឆ្លាតវៃអនុវត្តជាមួយសិស្សានុសិស្សថ្នាក់ទី ១០ដើម្បីពួកគាត់ជ្រើសរើសប្រភេទថ្នាក់សិក្សាបានត្រឹមត្រូវនិងស្របតាមឧបនិស្ស័យ។មួយវិញទៀត លោកប្រធានបានបញ្ជាក់ជូនថាកម្មវិធីត្រីវិស័យដែលដាក់អោយទាញយកតាម Play store ចំពោះទូរស័ព្ទឆ្លាតវៃដំណើរការដោយ(Android) និងទាញយកតាម App store ចំពោះទូរស័ព្ទឆ្លាតវៃដែលដំណើរការដោយ(IOS)ជាប្រភេទកម្មវិធីប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតផងចំពោះប៊ូតុងមួយចំនួនដូចជាប្រភេទវីដេអូបង្ហាញមុខរបរ ការបង្ហាញពីមុខវិជ្ជាត្រូវសិក្សាផ្នែកសង្គម ឬវិទ្យាសាស្រ្ត និងមិនចាំបាច់មានអ៊ីនធឺណិតក៏អាចប្រើបានចំពោះប៊ូតុងកម្រងសំណួរនៃការធ្វើតេស្តសមត្ថភាពខ្លួន(សិស្ស)។(អត្ថបទ ៖ ហង់ សុវណ្ណ)

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    01/10/2026

    លោកស្រី អិន សោភ័ណ្ឌ សមាជិកក្រុមប្រឹក្សា ជាប្រធាន គ ក ស កស្រុកបូទុមសាគរ លោកស្រី អិន សុភី អភិបាលរងស្រុក ជាអនុប្រធាន គ.ក.ស.ក បានដឹកនាំ សមាជិក គ.ក.ស.ក និង គ.ក.ន.ក បានចុះសួរសុខទុក្ខ លោកស្រី​មឿន​ សាក់លាប អាយុ39ឆ្នាំ ដែលជីវភាពទីទាល់ក្រ ហើយ​ កំពង់មានផ្ទៃពោះរស់នៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

  • ហេង គីមឆន/
    01/10/2026

    លោកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការស្តីទី និងកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី ៥ របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅវត្តអម្ភទិយារាម (ហៅ វត្តព្រែកស្វាយ) ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    01/10/2026

    លោកឧត្តមសេនីយ៍ត្រី មាស អេលីន ស្នងការរង ផែនការងារអន្តោប្រវេសន៍ តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០២៦ របស់ក្រុមពត៌មានទាន់ហេតុការណ៍(HOTLINE) ជាមួយជនបរទេស ប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    01/10/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ដឹកនាំកិច្ចប្រជុំ ពិភាក្សា អំពីបញ្ហាព្រំប្រទល់រដ្ឋបាលឃុំជីផាត ស្រុកថ្មបាំង និងឃុំជីខលើ ស្រុកស្រែអំបិល

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    01/10/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមអបអរសាទរ ខួបលើកទី២៨ ទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦

  • មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ/
    01/10/2026

    ប្រកាស ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧