/ / /

រដ្ឋបាលក្រុងខេមរភូមិន្ទបានបើកកិច្ចប្រជុំពិភាក្សាពង្រឹងការងារគ្រប់គ្រងទិន្នន័យ និងតាមដានឃ្លាំមើលសកម្មភាពពលករ និងបងប្អូនប្រជាពលរដ្ឋដែលទៅរស់នៅ និងធ្វើការនៅបរទេស ចូលមកក្នុងក្រុងខេមរភូមិន្ទ

ថ្ងៃអាទិត្យ ៣ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១:លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងខេមរភូមិន្ទ និងលោក វ៉ែន សុខា នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត តំណាងអោយមណ្ឌលធ្វើចត្តាឡីស័ក កំរឹតII របស់ខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាពង្រឹងការងារគ្រប់គ្រងទិន្នន័យ និងតាមដានឃ្លាំមើលសកម្មភាពពលករ និងបងប្អូនប្រជាពលរដ្ឋដែលទៅរស់នៅ និងធ្វើការនៅបរទេស ចូលមកក្នុងក្រុងខេមរភូមិន្ទ ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    30/09/2026

    លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោក ហុង ប្រុស អភិបាលរងស្រុក បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយបញ្រ្ជាបការយល់ដឹងអំពី “សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ជូនដល់មន្ត្រីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម ឈួន ចាន់ថន អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើភេរវកម្ម (ល.គ.ជ.ប.ភ.)និងលោក ទៀ សុរៈឆ័យ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង

  • ហេង គីមឆន/
    30/09/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានជួបសំណេះសំណាល សាកសួរសុខទុក្ខ លោក សុង សុផល នៅភូមិចាំយាម ចំណុចម្ដុំផ្ទះកុងណុង ប្រពន្ធឈ្មោះ ថុន សុផាន់ម៉ៃ​ អាយុ ៣៦ឆ្នាំ បានស្លាប់ នៅពេលសម្រាលរួច នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    30/09/2026

    លោក ទី យោង មេឃុំដងពែង បានដឹកនាំ លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ជំនួយការរដ្ឋបាលឃុំ លោក លោកស្រី មេភូមិភូមិ អនុភូមិ និងសមាជិកភូមិគ្រប់ភូមិ ប៉ុស្ដិ៍នគរបាលរដ្ឋបាលដងពេង បរិស្ថានស្រុក ប្រជាការពារភូមិ  យុវជន ប្រជាពរដ្ឋ សិស្សានុសិស្ស ដើរសម្អាតរើសសំរាមតាមដងផ្លូវជាតិលេខ៤៨ នៃឃុំដងពេង ស្រុកស្រែអំបិល ខេត្តកោះកុង

  • ហេង គីមឆន/
    30/09/2026

    លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងសិក្ខាសាលាផ្សព្វផ្សាយសចក្តីណែនាំ ស្តីពីការអនុវត្តមុខងារផ្តល់សេវារដ្ឋបាល ក្នុងវិស័យរ៉ែ និងវិស័យប្រេងកាត របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម ហូ វិចិត្រ រដ្ឋលេខាធិការ និងអនុប្រធានអចិន្រ្តៃយ៍ នៃក្រុមការងារពង្រឹងកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងរ៉ែ និងថាមពល

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    30/09/2026

    លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមជាគណៈអធិបតីក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលស្តីពីការប្រើបា្រស់កម្មវិធី Kobo Toolbox សម្រាប់ប្រមូល និងគ្រប់គ្រងទិន្នន័យប្រព័ន្ធត្រួតពិនិត្យផែនការគ្រប់គ្រងដល់សហគមន៍នេសាទ

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    30/09/2026

    លោក នាយ សាលួត មន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង បានចុះសម្របសម្រួលក្រុមការងារគម្រោង CamAdapt ក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើបា្រស់កម្មវិធី Kobo Toolbox សម្រាប់ប្រមូល និងគ្រប់គ្រងទិន្នន័យប្រព័ន្ធត្រួតពិនិត្យផែនការគ្រប់គ្រងដល់សហគមន៍នេសាទ