រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរដ្ឋបាល បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាដើម្បីកំណត់ទំហំផ្លូវ អូរ ប្រឡាយ ព្រែក និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ

លោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរដ្ឋបាល បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាដើម្បីកំណត់ទំហំផ្លូវ អូរ ប្រឡាយ ព្រែក និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗ ដែលក្រុមការងារចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធបាននឹងកំពុងធ្វើ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ជាលទ្ធផលអង្គប្រជុំបានឯកភាព៖
១-ផ្ទះបីខ្នងសាងសង់លើផ្លូវត្រូវរុះរើចេញ
២-កែសម្រួលផ្លូវ១ចំនួន ដើម្បីកាត់បន្ថយការប៉ះពាល់ច្រើន និងបញ្ជៀសរាល់បញ្ហា
៣-ផ្លូវ១ខ្សែស្នើដកចេញពីប្លង់គោល ព្រោះប៉ះពារក្បាលដី និងលំនៅឋានរបស់
ប្រជាពលរដ្ឋជាច្រើន
៤-ប្រឡាយដែលប៉ះពារ ០៦ក្បាលដីរក្សាទំហំដដែល និងស្នើឲ្យក្រុង សង្កាត់ ជំនាញអញ្ជើញពួកគាត់មកសម្របសម្រួលនៅសាលាខេត្ត។ *ដោយឡែកករណីដីទំនាស់រវាងឈ្មោះ
ស៊ូ វណ្ណឌី ជាមួយឈ្មោះ ជា សុខលាង គឺស្ថិតក្នុងសមត្ថកិច្ចរបស់តុលាការ និងក្បាលដីដែលពាក់ព័ន្ធជាមួយដីរដ្ឋបាល
ព្រៃឈើ រង់ចាំមានឯកសារគ្រប់គ្រាន់។ក្នុងឱកាសនោះដែរលោកប្រធានគណៈកម្មការរដ្ឋបាលបានណែនាំឲ្យ៖
១-លោកអភិបាលក្រុង លោកចៅសង្កាត់ស្ទឹងវែងសម្របសម្រួលជាមួយប្រជាពលរដ្ឋបានសាងសង់ផ្ទះលើផ្លូវឲ្យរុះរើចេញ ប្រសិនបើពួកគាត់គ្មានដីពិតប្រាកដត្រូវដាក់ពាក្យសុំដីសម្បទានសង្គមកិច្ច
២-លោកស្រីអនុប្រធានមន្ទីកសិកម្ម ក្រោយពីកិច្ចប្រជុំត្រូវពិភាក្សាជាមួយលោកប្រធានមន្ទីរធ្វើរបាយការណ៍និងឯកសារពាក់ព័ន្ធមិនឲ្យហួសថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១
៣-លោកអភិបាលក្រុងត្រូវបោះបង្គោលព្រំដីចាក់សម្រាមឲ្យបានត្រឹមត្រូវ
៤-រក្សាផ្លូវទំហំ ៣០ម៉ែត្រ ឆ្ពោះទៅអាងប្រព្រឹត្តកម្ម៕

អត្ថបទទាក់ទង