ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ រដ្ឋបាលស្រុកគិរីសាគរបានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំខែមករា ឆ្នាំ២០២១ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចស្ត្រី និងកុមារ ក្រោមអធិបតីភាព លោកស្រី ផល សុជាតិ ប្រធានណៈកម្មាធិការពគ្រោះយោបល់កិច្ចស្ត្រី និងកុមារ ក្នុងនោះដែរក៏មានការអញ្ជេីញចូលរួមពី លោក លោកស្រី អនុប្រធាន សមាជិក (គ.ក.ស.ក) ចំពោះរបៀបវារៈរួមមាន៖
១. ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញប្រចាំមុន
២.ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាព និងលទ្ធផលការងារប្រចាំខែមករា របស់ (គ.ក.ស.ក) ឆ្នាំ២០២១
៣.ពិភាក្សាបញ្ហាប្រឈម ផ្តល់ដំណោះស្រាយ និងលើកអនុសាសន៍
៤.បញ្ហាផ្សេងៗ







