/ / /

សេចក្តីជូនដំណឹង!!!

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចខេត្តកោះកុង ជាសេនាធិការរបស់ក្រសួង ក្នុងការដឹកនាំ និងគ្រប់គ្រង រាល់ភារកិច្ចសម្របសម្រួល ធ្វើទំនាក់ទំនងជាមួយទីស្នាក់រដ្ឋសភាមណ្ឌលខេត្តកោះកុង និងសមាជិកព្រឹទ្ធសភា អាជ្ញាធរ ខេត្ត  គ្រប់លំដាប់ថ្នាក់ ធ្វើការងារអធិការកិច្ច តាមដានការអនុវត្តច្បាប់ ទទួលពិនិត្យ និងដោះស្រាយពាក្យបណ្តឹង តាមការណែនាំរបស់ក្រសួង។ ការទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ និងពិនិត្យសមត្ថកិច្ច ចុះក្តាប់សភាពការឬបញ្ចូនទៅអង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីដោះស្រាយជូន។ អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងខេត្តកោះកុង ដែលមានបញ្ហា ឬចម្ងល់អាចទំនាក់ទំនងមកក្រុមការងារយើងខ្ញុំ ដោយមានមន្ត្រីបង្គោលព័ត៌មានវិទ្យាមន្ទីរ (ដូចមានលេខទំនាក់ទំនងខាងក្រោម) ដើម្បីយើងខ្ញុំអាចផ្សព្វផ្សាយដំណឹង និងផ្តល់ព័ត៌មានជូនដល់បងប្អូន។

ក្រុមការងាររីករាយនឹងទទួលយកនូវសំណើ និងសំណូមពររបស់បងប្អូន ដើម្បីកែលម្អដោយសេចក្តីគោរព!

លោក សួន ភិរម្យ

អនុប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចខេត្តកោះកុង

លេខទូរស័ព្ទ៖

  • 098 454 959

លោក ហែម បូរ័ត្ន

ប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ

លេខទូរស័ព្ទ

  • 016 214 825
  • 088 932 0222

លោក បាន វឿន

ប្រធានការិយាល័យអធិការកិច្ចនិងទទួលពាក្យបណ្តឹង

លេខទូរស័ព្ទ

  • 097 748 9869

លោកស្រី រស់ ដាវី

ប្រធានការិយាល័យទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអាជ្ញាធរ ខេត្ត

លេខទូរស័ព្ទ

  • 012 682 822

លោក មាស សុជាតិ

អនុប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ

លេខទូរស័ព្ទ

  • 011 657 007
  • 015 653 545
  • 090 653 545

កញ្ញា ឡាយ ទូច

មន្ត្រីការិយាល័យទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអាជ្ញាធរ ខេត្ត

លេខទូរស័ព្ទ

  • ០81 846 648

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    25/09/2026

    សកម្មភាពថែទាំសុខភាពបឋមជូនប្រជាពលរដ្ឋ សេវាពិនិត្យ និងព្យាបាល៖ ពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ និងពិនិត្យផ្ទៃពោះ។

  • ហេង គីមឆន/
    25/09/2026

    លោក​ឧត្ដមសេនីយ៍​ត្រី​ នឹម​ ពិសី​ ស្នងការ​រង​ ផែនការ​ងារ​ធនធាន​មនុស្ស​ តំណាង​លោក​ឧត្ដមសេនីយ៍​ទោ​ស្នងការ​ ដឹកនាំ​ក្រុម​ការងារ​ អញ្ជើញចូលរួម​ និងធ្វើសេចក្ដីរាយការណ៍ក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ដើម្បីតាមដានវឌ្ឍនភាពនិងបញ្ហាប្រឈមនានា ពាក់ព័ន្ធដំណើរការផ្ដល់ពាក្យបេក្ខជនចូលរួមប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦

  • ហេង គីមឆន/
    25/09/2026

    លោក អ៊ូច ពន្លក នាយកទីចាត់ការផែនការនិងវិនិយោគសាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ចុះត្រួតពិនិត្យការដាក់លូកាត់ទទឹងផ្លូវ ១កន្លែង មានទីតាំងស្ថិតនៅភូមិប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    25/09/2026

    លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ  និងជាប្រធាន គ.ក.ន.ក ឃុំ បានដឹកនាំក្រុមប្រឹក្សាឃុំ ស្មៀនឃុំ  និងអាជ្ញាធរភូមិទាំងបួន និងគណៈកម្មការសហគមន៍តំបន់ការពារទួលគគីរ ផ្តល់អំណោយជូនដល់គ្រួសារជនមានពិការភាព និងចាស់ជរាក្រីក្រ សរុបចំនួន ២០គ្រួសារ នៅសាលាឃុំទួលគគីរ

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    24/09/2026

    លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាស្រុកមណ្ឌលសីមា បានដឹកនាំសមាជិក សមាជិកា សហការជាមួយ លោក ឡុច ភារក្ស័ នាយករងប្រតិបត្តិសាខាកាកបាទក្រហមខេត្តកោះកុង នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ជូនគ្រួសារក្រីក្រដែលត្រូវទទួលបានអំណោយប្រចាំត្រីមាស ចំនួន៧គ្រួសារ រស់នៅក្នុងឃុំពាមក្រសោប១គ្រួសារ ឃុំទួលគគីរ២គ្រួសារ និងឃុំប៉ាក់ខ្លង៤គ្រួសារ

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    24/09/2026

    លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា និងលោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាស្រុកមណ្ឌលសីមា បានដឹកនាំសមាជិក សមាជិកា សហការជាមួយ កាកបាទក្រហមឃុំប៉ាក់ខ្លង នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ចុះសួសុខទុក្ខគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ ចំនួន៥៥គ្រួសារ រស់នៅក្នុងឃុំប៉ាក់ខ្លង