/ / /

លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា បាននាំយកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន០២គ្រួសារ ដែលរងគ្រោះដោយអគ្គីសភ័យឆេះចំការអំពៅ

លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា តំណាងលោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខា បាននាំយកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន០២គ្រួសារ ដែលរងគ្រោះដោយអគ្គីសភ័យឆេះចំការអំពៅអស់ចំនួន០៣ហិចតា និង០១គ្រួសារទៀតរងគ្រោះដោយខ្យល់កន្ទ្រាក់ប៉ើងដំបូលផ្ទះកាលពីថ្ងៃទី០៩ ខែមករា ស្ថិតនៅភូមិចាំយាម (ចំណុចកោះលយលើ) ក្នុងឃុំប៉ាក់ខ្លង ។
អំណោយដែលអនុសាខាប្រគល់ជូនក្នុង១គ្រួសារទទួលបាន អង្ករ៥០គ.ក មី០១កេស ត្រីខ០១ឡូ ទឹកត្រី០២ដប ទឹកស៊ីអ៊ីវ០២ដប ស្កសរ០២គ.ក ប៊ីចេង០១កញ្ចប់ តែ០២កញ្ចប់ ទឹកសុទ្ធ០៣យួរ និងថវិកាអនុសាខា ១០០.០០០រៀល ថវិកាឃុំប៉ាក់ខ្លង ១០០.០០០រៀល សរុបអស់ថវិកា៤០០.០០០រៀល៕

អត្ថបទផ្សេងទៀត

  • មន្ទីរបរិស្ថាន/
    16/06/2026

    លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន បានចូលរួមក្នុងពិធីផ្សព្វផ្សាយប្រកាសស្តីពី «ការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំបច្ចេកទេសសម្រាប់ការគ្រប់គ្រងគម្រោងអភិវឌ្ឍសហគមន៍ទេសចរណ៍ធម្មជាតិ» នៅសាលប្រជុំ «ម៉ុក ម៉ារ៉េត» នៃទីស្ដីការក្រសួងបរិស្ថាន

  • រដ្ឋបាលស្រុកថ្មបាំង/
    16/06/2026

    រដ្ឋបាលឃុំថ្មដូនពៅ សហការជាមួយអង្គការ របស់គម្រោងរេដបូកជួរភ្នំក្រវាញកណ្ដាល បើកកិច្ចប្រជុំស្ដីអំពីការផ្សព្វផ្សាយអំពីការរៀបចំគម្រោងក្នុងការសាកល្បងចាយថវិកាចំនួន ១ ០០០ដុល្លារ នៅក្នុងភូមិកោះ ឃុំថ្មដូនពៅ នៅសាលាឃុំថ្មដូនពៅ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    16/06/2026

    ក្រុមការងារអង្គការ អ៊ិកស៊ីដ វើលវ៉ាយដ៍ (Exceed world-wide) សាខាខេត្តព្រះសីហនុ សហការជាមួយមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមន្ទីរសង្គ្មមកិច្ចខេត្តកោះកុង ផ្ដល់សេវា ពិនិត្យ វាយតម្លៃ និងសេវាជួសជុលអវៈយវៈសប្បនិម្មិត រណប និងឧបករណ៍ជំនួយនានាដល់ជន មានពិការភាព ឬអសមត្ថភាពក្នុងការធ្វើចលនា នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដោយឥតគិតថ្លៃ។

  • មន្ទីរទេសចរណ៍/
    16/06/2026

    ការចូលរួមកិច្ចប្រជុំរបស់មន្ទីរទេសចរណ៍

  • ហេង គីមឆន/
    16/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោក ខ្លឹម យ៉ុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ២០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • ហេង គីមឆន/
    16/06/2026

    សារលិខិតថ្វាយព្រះពរសូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៩០ យាងចូល ៩១ ព្រះវស្សា