/ / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សា០១ខ្នង មាន០៥បន្ទប់ នៅសាលាបឋមសិក្សាតាមាឃ ស្ថិតក្នុងភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមជំនួយឧបត្ថម្ភពីអង្គការដៃគូអភិវឌ្ឍន៍

ផ្លែផ្កាពីសន្តិភាព ហេដ្ឋារចនាសម្ព័ន្ធរូប
វន្តអប់រំថ្មីមួយ ត្រូវបានសាងសង់ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងមូលដ្ឋានតំបន់ដាច់ស្រយាល ក្នុងខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សា០១ខ្នង មាន០៥បន្ទប់ ដែលជាហេដ្ឋារចនាសម្ព័ន្ធថ្មីមួយ ក្នុងវិស័យអប់រំ ផ្តល់ជូនមូលដ្ឋានតំបន់ដាច់ស្រយាល ដែលត្រូវបានសាងសង់ឡើងក្នុងបរិវេណសាលាបឋមសិក្សាតាមាឃ ស្ថិតក្នុងភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមជំនួយឧបត្ថម្ភពីអង្គការដៃគូអភិវឌ្ឍន៍។

នាឱកាសដ៏ថ្លៃថ្លានោះ លោកជំទាវអភិបាលខេត្ត បានថ្លែងថា ពិតណាស់ក្រោយពីប្រទេសជាតិមានសុខសន្តិភាពពេញលេញ ឱកាសនៃការអភិវឌ្ឍក៏ បានចាប់ផ្តើមឡើង តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណជាដំណាក់ៗរបស់រាជរដ្ឋាភិ បាលកម្ពុជា ដែលបានកំណត់យកអាទិភាពធំៗ ៤ គឺ “មនុស្ស ផ្លូវ ភ្លើង ទឹក”។ ជាបន្តបន្ទាប់ វិស័យអប់រំត្រូវបានពង្រីកវិសាលភាពរបស់ខ្លួនពីទីប្រជុំជនទៅកាន់តំបន់ជនបទ ដើម្បីផ្តល់ឱកាសដល់ប្រជាជនខ្មែរគ្រប់ៗរូបទទួលបានការអប់រំ ពីព្រោះការអប់រំសម្រាប់ទាំងអស់គ្នា ដោយធ្វើឱ្យ មានការអប់រំមូលដ្ឋានយ៉ាងតិច ៩ ឆ្នាំ ដោយឥតបង់ថ្លៃ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ កម្ពុជា។

នៅឆ្នាំសិក្សាថ្មីនេះ យើងក៏នៅតែផ្តោតលើការស្វែងរក និងប្រមូលកុមារឱ្យបានចូលរៀនគ្រប់ៗគ្នា ទោះបីពួកគេស្ថិតនៅទីណា ក្នុងស្ថានភាពបែបណាក៏ដោយ។ ពោលគឺត្រូវទៅឱ្យដល់ កន្លែងណាដែលយើងទៅមិនទាន់ដល់ ស្របពេលជាមួយគ្នានឹងការពង្រឹងគុណភាព និងចីរភាព ដើម្បីធានាបាននូវការផ្តល់សេវាអប់រំឱ្យបានគ្រប់ទីកន្លែង និងគ្រប់ស្ថានភាព ទាំងតំបន់ជួបការលំបាក តំបន់ដាច់ស្រយាល។

ជាមួយគ្នានេះ យើងក៏កំពុងយកចិត្តទុកដាក់អនុវត្តសិទ្ធិកុមារនៅគ្រប់គ្រឹះស្ថានសិក្សា ដោយទាក់ទាញឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស មាតាបិតា អ្នកអាណា ព្យាបាលសិស្ស ក្នុងការបង្កើនបរិស្ថានរៀនសូត្រឱ្យដល់សិស្សានុសិស្សឱ្យប្រកបដោយផាសុកភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ពោលគឺត្រូវចៀសវាងពល់អំពើហិង្សានានាចំពោះកុមារនោះ។ នេះជាកាតព្វកិច្ចធំធេងណាស់ សម្រាប់លោកគ្រូ អ្នកគ្រូ ទាំងអស់របស់យើង ដែលត្រូវយកចិត្ត ទុកដាក់នៅគ្រប់ទីកន្លែង ទោះជាតំបន់ជួបការលំបាក តំបន់ដាច់ស្រយាល និងតំបន់ព្រំដែន ជាដើម។

រដ្ឋបាលខេត្តកោះកុង និងប្រជាពលរដ្ឋទូទាំងខេត្ត សូមធ្វើការវាយតម្លៃខ្ពស់ និងមានការ ពេញចិត្តពេញថ្លើម ចំពោះការរីកចម្រើនឥតឈប់ឈរ នូវទំនាក់ទំនង និងសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កាលើគ្រប់វិស័យរវាងមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាលនានាដែលជាដៃគូអភិវឌ្ឍន៍។ កិច្ចសហការរៀបចំរួមគ្នានូវពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាថ្មី០១ ខ្នង មាន០៥បន្ទប់ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាតាមាយ ភូមិតាមាយ ឃុំអណ្តូងទឹក ស្រុក បូទុមសាគរ នាឱកាសនេះ គឺជាសមិទ្ធផលថ្មីមួយកើតឡើងពីការខិតខំពីគ្រប់ភាគីពាក់ព័ន្ធ រួម ទាំងរាជរដ្ឋាភិបាល អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ សប្បុរសជន សហគមន៍ អន្តរជាតិ ដែលបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការសាងសង់អគារសិក្សានេះ ដែលជាដំណោះស្រាយចាំបាច់ចំពោះបញ្ហាប្រឈមរបស់វិស័យអប់រំនៅមូលដ្ឋាន គឺធានាឱ្យមាន តុល្យភាព រវាងការពង្រឹងគុណភាពអប់រំ និងការពង្រីកបរិមាណ ព្រមទាំងជំរុញឱ្យមានការសិក្សា រៀនសូត្រពេញមួយជីវិត ព្រោះការសិក្សារៀនសូត្រ គឺជាការងារមួយគ្មានទីបញ្ចប់។ ជារួម យើងឃើញថា បរិមាណក្នុងវិស័យអប់រំចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលតម្រូវឱ្យមានការបង្កើនសាលារៀន គ្រូបង្រៀន (ពិសេសនៅតាមតំបន់ដាច់ស្រយាល) និងការបង្កើនមូលដ្ឋានស ម្ភារៈថែមទៀត ដើម្បីដោះស្រាយកំណើនសិស្សនេះ។ ក្នុងស្មារតីនេះ យើងពិតជាត្រូវការកម្លាំង សរុបពីគ្រប់ភាគីពាក់ព័ន្ធ ដោយរួមគ្នាដោះស្រាយ ដោយមិនត្រូវទុកឱ្យកូនចៅយើងណាម្នាក់ ស្ថិតនៅក្រៅសេវាអប់រំ ឬជាមនុស្សដែលគ្មានជំនាញពិតប្រាកដនោះឡើយ ជាពិសេស ចំពោះ ក្រុមងាយរងគ្រោះ ដែលត្រូវយកចិត្តទុកដាក់ជាបឋម។

ជាចុងក្រោយ ជាសំណូមពររបស់រដ្ឋបាលខេត្ត ក៏ដូចជាសំណូមពររបស់ខ្ញុំ គឺសូមស្នើឲ្យ ប្រជាពលរដ្ឋទាំងអស់បន្តការចូលរួម និងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវយុទ្ធសាស្ត្រ ដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាល ព្រមទាំងគោលការណ៍ណែនាំនានា របស់ក្រសួង/ស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះឲ្យមានប្រសិទ្ធភាពខ្ពស់បន្តទៀត។ ជាមួយនឹងការប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលជាមួយគ្នា នូវអគារសិក្សា ចំនួន ០១ខ្នង មាន ០៥បន្ទប់ នាពេលនេះ ខ្ញុំសូមប្រសិទ្ធពរជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូម ប្រកបដោយសុខភាពល្អបរិបូរណ៌ សម្រេចបានជោគជ័យក្នុងគ្រប់ការងារ មានសិរីសួស្តី និង សុខសុភមង្គល គ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអនុប្រធានប្រចាំការ គណៈកម្មាធិការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស(គ.អ.ច.ទ) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋ ន្ត្រីក្រសួងទេសចរណ៍ ក្នុងអង្គសិក្ខាសាលាស្តីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព”

  • មន្ទីរបរិស្ថាន/
    28/08/2026

    លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំមន្ត្រីជំនាញ ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយអង្គការ UN-Habitat នៅមន្ទីរបរិស្ថានខេត្តកោះកុង។

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    28/08/2026

    វគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ។

  • មន្ទីរបរិស្ថាន/
    28/08/2026

    លោក តាន់ ម៉េងហួរ នាយកតំបន់រ៉ាមសារកោះកាពិ បានចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន កម្លាំងមន្ត្រីប៉ុស្តិ៍នគរបាល សហគមន៍ និងលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ដើម្បីប្រមូលសំរាមតាមដងផ្លូវសាធារណៈ និងផ្សព្វផ្សាយអប់រំអំពីអនាម័យបរិស្ថាន នៅក្នុង ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/08/2026

    រដ្ឋបាលឃុំភ្ញីមាស លោក សន សាវ ជំទប់ទី២ បានចូលរួមជាគណៈអធិបតី ក្នុងវិធីបិទវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា(ហូកា) លើជំនាញគេហកិច្ច(House Keeping)

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    28/08/2026

    លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអធិការកិច្ច រោងចក្រ សហគ្រាស និងសិប្បកម្ម​ តាមប្រព័ន្ធអនឡាញ​ Zoom Cloud Meeting