/ / /

លោកប្រធានមន្ទីរធម្មការ និងសាសនាបានចុះពិនិត្យសាលាពុទ្ធិកបឋមសិក្សាវត្តទេពនិមិត្ត

ថ្ងៃសុក្រ ៩ កើត ខែមាឃ ឆ្នាំជូតទោស័ក ព.ស ២៥៦៤
ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១
«««»»»
លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនា បានចុះពិនិត្យសាលាពុទ្ធិកបឋមសិក្សាវត្តទេពនិមិត្ត ស្ថិតនៅវត្តទេពនិមិត្ត សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ និងសួរសុខទុក្ខសមណសិស្ស សិស្ស ដែលកំពុងសិក្សា ដែលការសិក្សាត្រូវបានអនុញ្ញាតដោយក្រសួង បន្ទាប់ពីការផ្អាកមួយរយៈធំដោយការរំខានពីកូវីដ១៩។

ក្នុងឱកាសនោះផងដែរ លោកប្រធានបានទូលប្រគេនដល់សមណសិស្សត្រូវខិតខំសិក្សារៀនសូត្រដើម្បីត្រៀមប្រឡងនៅពេលខាងមុខនេះ។

ជាចុងក្រោយលោកប្រធានបានកោតសរសើរដល់ការយកចិត្តទុកដាក់របស់ព្រះល័ក្ខណ៍មុនី វង្ស ពិជ័យ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណ នៃគណៈធម្មយុត្តិកនិកាយខេត្តកោះកុង និងព្រះនាយក ដែលព្រះអង្គយកចិត្តទុកដាក់លើវិស័យអប់រំ ដែលជាស្នូលក្នុងការបណ្តុះបណ្តាលធនធានព្រះសង្ឃ និងកោតសរសើរចំពោះការយកចិត្តទុកដាក់ការបង្រៀនរបស់គ្រូៗទាំងអស់។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    09/12/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសួរសុខទុក្ខបងប្អូនលក់ដូរ នៅសួនច្បារជាប់សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    09/12/2025

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្ត្រីរាជការសាលាស្រុក អាជ្ញាធរភូមិ ឃុំ អមដំណើរ លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ចុះពិនិត្យទីតាំងសុវត្ថិភាព នៅស្រុកបូទុមសាគរ

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    09/12/2025

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រី ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី “ប្រព័ន្ធគាំពារសង្គមឆ្លើយតបនឹងយេនឌ័រ”

  • រដ្ឋបាលស្រុកថ្មបាំង/
    09/12/2025

    លោក ម៉ឹក ឡាំង ជំទប់ទី១ឃុំប្រឡាយ និងលោកស្រី ជុច ស្ដើង សមាជិកក្រុមប្រឹក្សាឃុំ (ជាអ្នកទទួលពិន្ទុក អ.ក.ន.ក) អញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨។

  • រដ្ឋបាលស្រុកថ្មបាំង/
    09/12/2025

    លោក សុខ ខ្មៅ មេឃុំប្រឡាយ បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិភាក្សាអំពីគម្រោងឥណទានកាបូនក្នុងភូមិសាស្ត្រ ខេត្តកោះកុង។

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    09/12/2025

    លោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរ តំណាងលោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំមន្ត្រី ចូលរួមវេទិកា ពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលខេត្ត