ថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៨:៣០នាទីព្រឹក លោក ម៉ែន ចាន់ដារ៉ា នាយករងរដ្ឋបាលសាលាស្រុក បានសហការជាមួយមន្ទីរបរិស្ថានខេត្ត និងឣាជ្ញាធរ ភូមិ ឃុំ ចុះពិនិត្យ និងផ្ដល់យោបល់លើការរៀបចំកិច្ចសន្យាការពារបរិស្ថានសម្រាប់គម្រោងអាជីវកម្មខ្សាច់សំណង់ ស្ថិតនៅតំបន់ព្រែកកោះប៉ោ ភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។