/ / /

ក្រុមការងារការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡងចុះពិនិត្យតាមដានដំណើរការគ្រឹះមធ្យមសិក្សា និងការអនុវត្តសេចក្ដីណែនាំលេខ ០៤ អយក.សណន. នាបវេសនកាលឆ្នាំសិក្សា ២០២០-២០២១

ក្រុមការងារការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡងនៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុងរួមមាន៖ លោក ជេត វុទ្ធី ប្រធានការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡង បានដឹកនាំមន្ត្រីជាក្រុមការងារចុះពិនិត្យដំណើរការគ្រឹះស្ថានមធ្យមសិក្សានាបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ និងការអនុវត្តសេចក្ដីណែនាំលេខ ០៤ អយក.សណន. ក្នុងស្រុកគិរីសាគរ និងលោក ពុទ្ធ មាស លោក ទី សូរីយ៉េ អនុប្រធានការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡងបានចុះពិនិត្យមើលដំណើរការគ្រឹះស្ថានមធ្យមសិក្សា និងការអនុវត្តសេចក្ដីណែនាំលេខ ០៤ អយក.សណន.នៅតាមគ្រឹះស្ថានមធ្យមសិក្សាក្នុងស្រុកបូទុមសាគរ។ក្នុងឱកាសនោះ ក្រុមការងារបានពិនិត្យផ្ទៀងផ្ទាត់លើការរៀបចំកាលវិភាគបង្រៀន និងការរៀបចំចំនួនសិស្សតាមថ្នាក់ឱ្យស្របតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រម

ទាំងក្រើនរំឭកដល់គ្រប់គ្រឹះស្ថានមធ្យមសិក្សាក្នុងស្រុកទាំងពីរត្រូវផ្ដោតការយកចិត្តទុកដាក់អនុវត្តតាមវិធានសុវត្ថិភាព SOP ស្របនឹងវិធានរបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ និងបង្ការការចម្លងនៃជំងឺកូវីដ-១៩ក្នុងគ្រឹះស្ថានសិក្សាក៏ដូចជាសហគមន៍។(អត្ថបទ៖ ហង់ សុវណ្ណ)

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    19/08/2026

    លោកព្រឹន្ទបាលឯក សោម ដន រងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាទៃលើ បានចុះចែកអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរចំនួន ២ប័ណ្ណ

  • រដ្ឋបាលស្រុកថ្មបាំង/
    19/08/2026

    លោក សុខ វឿន មេឃុំជំនាប់បានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំអាណត្តិទី៥លើកទី៥១ នៅសាលាឃុំជំនាប់

  • ហេង គីមឆន/
    19/08/2026

    លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អមដំណើរដោយលោកឧត្តមសេនីយ៍ត្រី សុឹម វ៉ារី ស្នងការរង ផែនការ​ងារ​សណ្តាប់​ធ្នាប់​ស្តីទី​ និងលោក​វរសេនីយ៍ទោ​ អ៊ុំ​ សោភ័ណ្ឌ​ នាយការិយាល័យចរាចរណ៍ផ្លូវគោក អញ្ជើញចូលរួមកិច្ចប្រជុំពង្រឹងលើការអនុវត្តរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក

  • ហេង គីមឆន/
    19/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលការឧបត្ថម្ភថវិកា ពីលោក ប៉ែន បូរ៉ាស៊ី និងក្រុមគ្រួសារ ជាថវិកា ចំនួន ៧ ៧៨៤ ០០០រៀល ជូនមជ្ឈមណ្ឌលកុមារកំព្រារបស់រដ្ឋ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    19/08/2026

    តាមការចាត់ពីពីលោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុក បានចាត់លោក ទួន ឪទី អភិបាលរងទទួលបន្ទុកការងារដីធ្លី និងសំណង់ ចុះពិនិត្យអាគារផ្ទះល្វែង កំពុងសាងសង់ របស់ម្ចាស់ឈ្មោះ ហ៊ត់ លីហ្សា ស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច

  • រដ្ឋបាលស្រុកគិរីសាគរ/
    19/08/2026

    លោក សាយ ង៉ែត អភិបាលរងស្រុកគិរីសាគរ បានទទួលស្វាគមន៍ លោក ថាន់ មនោមយិទ្ធិ តំណាងក្រសួងបរិស្ថាននិង លោក កុយ ម៉ាក់គីតំណាងអង្គការសត្វព្រៃ និងរុក្ខជាតិ ចូលរួមដឹកនាំកិច្ចប្រជុំពិភាក្សា ព្រមទាំងចុះប្រមូល ផ្ទៀងផ្ទាត់ ទិន្នន័យបឋម ស្តីពីធនធានធម្មជាតិ និងការប្រើប្រាស់ និងបែងចែកតំបន់គ្រប់គ្រងស្ថិតនៅក្នុងឧទ្យានជាតិសមុទ្រកោះរ៉ុង ភូមិសាស្ត្រខេត្តកោះកុង