កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុងចំនួន ០៧នាក់ នារី ០៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការរង អ.ហ.ក.ក តំណាងលោកឧត្ដមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ អ.ហ.ក.ក បាននាំយកថវិកាក្រុមការងារស្ត្រី(យេនឌ័រ)ខេត្តចំនួន ៤០ម៉ឺនរៀលទៅឧបត្ថម្ភដល់លោកស្រី ព្រំ សុខុម ភេស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដហើយ(គ ថ្លង់) មានទីលំនៅបច្ចុប្បន្នភូមិអន្លង់វ៉ាក់ ឃុំតាតៃ ស្រុកកោះកុង ខេត្តកោះកុង ដែលសំរាលកូននៅមន្ទីរពេទ្យខេត្តកោះកុង (សម្រាលដោយគ្មានប្តី) ហើយមានជីវវភាពក្រីក្រខ្វះខាត។