/ / /

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង លេខាធិការ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមប្រចាំសាខា កក្រក ខេត្តកោះកុង នាយកប្រតិបត្តិសាខាបានដឹកនាំក្រុមប្រតិបត្តសាខា សហការជាមួយ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកោះកុង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនគ្រួសារស្ត្រីមេម៉ាយ ពិការភាព (គ ថ្លង់) ជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ឈ្មោះ ព្រំ សុខុម

តំណាងអោយ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង លេខាធិការ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមប្រចាំសាខា កក្រក ខេត្តកោះកុង នាយកប្រតិបត្តិសាខាបានដឹកនាំក្រុមប្រតិបត្តសាខា សហការជាមួយ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកោះកុង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនគ្រួសារស្ត្រីមេម៉ាយ ពិការភាព (គ ថ្លង់) ជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ឈ្មោះ ព្រំ សុខុម អាយុ២៩ឆ្នាំ ទើបសម្រាលបានកូនស្រី០១នាក់ រស់នៅភូមិអន្លង់វ៉ាក់ ឃុំតតាតៃក្រោម ស្រុកកោះកុង បច្ចុប្បន្នកំពុងសំរាក នៅមន្ទីរពេទ្យខេត្តកោះកុង។

នាឱកាសនោះលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង លេខាធិការ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមប្រចាំសាខា កក្រក ខេត្តកោះកុង និងក្រុមការងារ បាន ពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសសុខភាពមាតា ទារក និងកុមារ ជួបការលំបាកដូចពេលនេះ ដោយ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

លោកវេជ្ជបណ្ឌិតបានបន្តថា សូមបងស្រី និងគ្រួសារ កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាពទាំងអស់គ្នា ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សម្ភារដែលសាខាផ្តល់ជូនរួមមាន៖អង្ករ ២៥ គក្រ មីម៉ាម៉ា១កេស ត្រីខ១ឡូ ទឹកសុទ្ធ១កេស ថ្នាំបាញ់មូស២កំប៉ុង ខោទឹកនោមកូនក្មេង ២០ខោ អាវយឺត២ សាប៊ូ៤ដុំ ព្រមទាំងថវិកា៨ម៉ឺនរៀលផងដែរ៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/08/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១០ គ.ជ.ប.ស.ណ.ន ស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការ ឆ្នាំ២០២៥ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    28/08/2026

    លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល​ ស្តីពីការលើកកម្ពស់តួនាទី និងការអភិវឌ្ឍសមត្ថភាពយេនឌ័រក្នុងវិស័យកសិកម្ម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

  • ហេង គីមឆន/
    28/08/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង បានអញ្ជើញដឹកនាំមន្ត្រីជំនាញក្រោមឧឱវាទប្រជុំសម្រាំងពាក្យបណ្ដឹង និងព័ត៌មានផ្សេងៗ ដែលប្រមូលបានពីប្រអប់សំបុត្រ និងកម្មវិធីទូរសព្ទដៃ “មតិយើង”

  • ហេង គីមឆន/
    28/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានទទួលជួបប្រតិភូក្រុមហ៊ុន Zhilian International Pte. Ltd. ដែលមានបំណងចង់ធ្វើការវិនិយោគ នៅក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    28/08/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

  • រដ្ឋបាលស្រុកកោះកុង/
    28/08/2026

    លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងលោកស្រី វ៉ាត់ សុខា បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល។