ថ្ងៃច័ន្ទ ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១
មន្រ្តីខណ្ឌរដ្ឋបាលជលផលកោះកុង បានសហការជាមួយគណៈកម្មការសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រឃុំពាមក្រសោប នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំពាមក្រសោប ចេញល្បាត ត្រួតពិនិត្យ បទល្មើសជលផល ក្នុងដែនជម្រកសុវត្ថិភាពត្រីកាម៉ុងពាមក្រសោប ប៉ុន្តែពុំបានជួបប្រទះនូវបទល្មើសជលផលឡើយ ។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង