វគ្គបណ្ដុះបណ្ដាល ស្ដីពី “ការថែទាំសុខភាពផ្លូវចិត្តក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-19 ដល់ មន្ត្រីសុខាភិបាល ខេត្តកោះកុង” ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្ត និងលោកវេជ្ជបណ្ឌិត ឈិត សុផល ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន បានមានមតិសំណេះសំណាល និងបើកវគ្គបណ្ដុះបណ្ដាលនេះ។
ថ្ងៃចន្ទ-អង្គារ ៥កើត-៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ២៥៦៤
ត្រូវនឹងថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២១
រៀបចំដោយ: នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន
គាំទ្រថវិកាដោយអង្គការសុខភាពពិភពលោក























