រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំស្ដីការប្រើប្រាស់និង ផលិតសម្ភារៈឧបទេសសម្រាប់បង្រៀន និងរៀននៅបឋមសិក្សា

លោក សេង សុធី អនុប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តកោះកុង បានចូលរួមបើកកិច្ចប្រជុំជាមួយក្រុមគ្រូឧទ្ទេសស្ម័គ្រចិត្តអញ្ជើញមកពីវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដឹកនាំដោយ លោក ថោង កុសលឬទ្ធិ ស្ដីអំពីការប្រើប្រាស់និងផលិតសម្ភារឧបទេស នៅសាលាបឋមសិក្សាទីរួមខេត្ត ។ សមាសភាពចូលរួមមានលោកគ្រូ អ្នកគ្រូ មកពីសាលាបឋមសិក្សាទីរួមខេត្ត និង រស្មីសាមគ្គី ក្នុងក្រុងខេមរភូមិន្ទ ។ សូមបញ្ជាក់ថាកន្លងមកលោកគ្រូ អ្នកគ្រូ ដែលមកបំពេញការងារក្នុងខេត្តកោះកុង នៅកម្រិតបឋមសិក្សា និង មធ្យមសិក្សាបឋមភូមិ សុទ្ធតែបានឆ្លងកាត់ការបណ្តុះបណ្ដាល មកពីវិទ្យាស្ថាន គរុកោសល្យ និងវិក្រឹតការរាជធានីភ្នំពេញ។ នេះជាទឹកចិត្តដ៏ថ្លៃថ្លារបស់លោកគ្រូអ្នកគ្រូ មកពីរាជធានីភ្នំពេញដែលលោកតែងតែ យកចិត្តទុកដាក់តាមដាន ដើម្បីយកទៅឆ្លុះបញ្ចាំងក្នុងសកម្មភាពបណ្តុះបណ្ដាលគរុសិស្សប្រចាំថ្ងៃ ពិសេស ជួយពង្រឹងសមត្ថភាពលោកគ្រូ អ្នកគ្រូ នៅតាមសាលាបឋមសិក្សាទាំង២ខាងលើ និងខេត្តកោះកុងទាំងមូល ដើម្បីលើកកម្ពស់គុណភាពអប់រំកាន់តែប្រសើរឡើងថែមទៀត។

អត្ថបទទាក់ទង