មន្ទីរធម្មការ និងសាសនាខេត្តកោះកុង បានសហការជាមួយសាលាគណទាំងពីរគណៈរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំពិធីបុណ្យមាឃបូជាឆ្នាំ២០២១ ដែលត្រូវនឹងថ្ងៃព្រហស្បតិ៍ ១៥កើត និងថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២១។ កិច្ចប្រជុំដឹកនាំដោយ លោក អ៊ូច ទូច ប្រធានមន្ទីរ និងមានការនិមន្តចូលរួមពីព្រះមហាលាភោ ឡាន់ អន ព្រះលេខាគណ នៃគណៈមហានិកាយ តំណាងសាលាគណ និងព្រះឧទកធម្មោ សន អូន ព្រះលេខាគណនៃគណៈធម្មយុត្តិកនិកាយខេត្តកោះកុង តំណាងសាលាគណ។