នៅថ្ងៃសុក្រ ១០ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកោះកុងអនុវត្តការងារ ដោយមានកិច្ចសហការរវាងការិយាល័យអភិវឌ្ឍសហគមន៍កសិករប្រើប្រាស់ទឹក នាយកដ្ឋានសហគមនកសិករប្រើប្រាស់ទឹក នៃក្រសួងធនធានទឹក និងឧតុនិយមបានបន្តចុះពង្រឹង និងគាំទ្រសម្រាប់ សហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ) នៅ ស.ក.ប.ទ. ប្រព័ន្ធធារាសាស្ត្រកណ្តោល ស្ថិតនៅឃុំកណ្តោល ស្រុកបុទុមសាគរ និងប្រព័ន្ធធារាសាស្រ្ត ខ្លុង ស្ថិតនៅក្នុងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីៈ
១- ជួបប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន និងគណ:កម្មាធិការសហគមន៍ និងត្រួតពិនិត្យ អំពីវឌ្ឍនភាពការងាររបស់សហគមន៍
២- ពន្យល់តួនាទី និងភារកិច្ច និងណែនាំអំពីច្បាប់លក្ខន្តិកៈដែលត្រូវអនុវត្តក្នុងសហគមន៍នាពេលខាងមុខ
៣- នីតិវិធីនៃកិច្ចប្រជុំទូទៅរបស់សហគមន៍លើការងារថែទាំប្រព័ន្ធធារាសាស្រ្ត
៤- នីតិវិធីការប្រមូលភាគទានប្រើប្រាស់ប្រព័ន្ធធារាសាស្រ្ត ដើម្បីជួយទ្រទ្រង់ដល់ការថែទាំប្រព័ន្ធ ប្រើប្រាស់បានយូរអង្វែង
៥- បញ្ហា និងសំណូមពរផ្សេងៗ របស់គណៈកម្មាធិការ ស.ក.ប.ទ ។
៦-ចុះពិនិត្យស្ថានភាពទូទៅនៅក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តកណ្តោល និងប្រព័ន្ធធារាសាស្ត្រខ្លុង ។