/ / /

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់​ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល និងក្រុមការងារ​ បានចុះពិនិត្យ មណ្ឌលចត្តាឡីស័កនានា ក្នុងខេត្តកោះកុង​ និងពិនិត្យ​មើលការយកវត្ថុវិភាគរកវីរុសកូវីដ-19 ពីប្រជាជនខ្មែរមកពីប្រទេសថៃ របស់មន្ត្រីក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត​ នៅមណ្ឌលចត្តាឡីស័កកម្រិត2

នៅថ្ងៃទី06 ខែមករា​ ឆ្នាំ2021 លោកវេជ្ជបណ្ឌិត លី សូវ៉ាន់​ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល និងការងារ​ បានចុះពិនិត្យមណ្ឌលចត្តាឡីស័កនានា ក្នុងខេត្តកោះកុង​ និងពិនិត្យ​មើលការយកវត្ថុវិភាគរកវីរុសកូវីដ-19 ពីប្រជាជនខ្មែរមកពីប្រទេសថៃ របស់មន្ត្រីក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត​ នៅមណ្ឌលចត្តាឡីស័កកម្រិត2។ បន្ទាប់ពីជួបពិភាក្សាស្វាគមន៍ជាមួយលោកវេជ្ជ.​ទៅ​ ម៉ឹង​ ប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីក្រុមឆ្លើយតបបន្ទាន់ខេត្តកោះកុងរួចមក បន្ទាប់មកលោកវេជ្ជ. លី​ សូវ៉ាន់​ បានដឹកនាំក្រុមការងារ ចុះពិនិត្យប៉ុស្តិ៍ចត្តាឡីស័កច្រកទ្វារព្រំដែនអន្តរជាតិចាំយាម និងបណ្ដាមណ្ឌលចត្តាឡីស័កកម្រិត2 ក្នុងខេត្តកោះកុង​ និង​ផ្ដល់​អនុសាសន៍ល្អ​ៗ​ ដើម្បីធ្វើសកម្មភាពបង្ការទប់ស្កាត់ការឆ្លងរាលើដាលនៃជំងឺកូវីដ19​ កាន់តែមានប្រសិទ្ធិភាព។ នៅព្រឹកថ្ងៃទី07 ខែមករា​ ឆ្នាំ2021​ លោក វេជ្ជ.​ លី​ សូវ៉ាន់ បានដឹកនាំក្រុមការងារដដែល ចុះពិនិត្យការយកវត្ថុវិភាគពីប្រជាជនខ្មែរដែលបានធ្វើដំណើរមកពីប្រទេសថៃ និងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត2។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/03/2026

    លោក ខេង គង់ អភិបាលរងស្រុក តំណាងឱ្យលោកអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធ និងជំងឺអេដស៍ខេត្តកោះកុង សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/03/2026

    លោកស្រី គ្រីសោភ័ណ ប្រធានកិត្តិយសនិងលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ នឹងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំស្តីពីការពិភាក្សា រៀបចំប្រារព្ធពិធី ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/03/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ បានអញ្ជើញជា អធិបតី ដឹកនាំកិច្ចប្រជុំការងារចាំបាច់របស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    06/03/2026

    លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានដឹកនាំលោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង ចូលរួមប្រជុំពិនិត្យវឌ្ឍនភាពគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    06/03/2026

    លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ ដឹកនាំមន្ត្រីជំនាញក្រោមឱវាទ បានចុះពិនិត្យមើលស្ថានភាពការងារដាំដុះដំណាំរបស់កសិករ មានទីតាំងស្ថិតនៅភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    06/03/2026

    លោក ហូង ចំរើន ប្រធានការិយាល័យនីតិកម្មកសិកម្ម បានចុះតាមដានត្រួតពិនិត្យដេប៉ូលក់ជី ថ្នាំកសិកម្ម ចំនួន ០២ដេប៉ូ ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង