ថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១:រដ្ឋបាលក្រុងខេមរភូមិន្ទបានបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពក្រុង ក្រោមអធិបតីភាពលោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ កិច្ចប្រជុំនេះមានគោលបំណងដើម្បីត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២០ ព្រមទាំងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២១ និងផ្សព្វផ្សាយផែនការចាំបាច់និងបន្ទាន់មួយចំនួន របស់គណៈបញ្ជាការឯកភាពរដ្ឋក្រុងខេមរភូមិន្ទ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#













