រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំជ្រោយប្រស់បន្តតាមដានប្រជាពលរដ្ឋដែលមកពីប្រទេសថៃ…

ស្រុកកោះកុង៖ រដ្ឋបាលឃុំជ្រោយប្រស់ នៅថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូតទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ លោក ពុំ ធឿន មេឃុំ បានដឹកនាំ​ ក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ អាជ្ញាធរភូមិ បន្តធ្វើការតាមដានប្រជាពលរដ្ឋចេញ និង​ចូល​ក្នុង​មូលដ្ឋានឃុំ ពិសេសតាមដានពលករចូលមកពីប្រទេសថៃ។
ជាលទ្ធផលសម្រាប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នេះ ពុំមានប្រជាពលរដ្ឋ​ចេញ​និងចូល ពិសេសពុំមានពលករចូលមកពីប្រទេសថៃ ចូលមកក្នុងមូលដ្ឋានឃុំទេ។

ប្រភព៖ សន សេង

អត្ថបទទាក់ទង