រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយការសិក្សាជំនាញអគ្គិសនីនិងមេកានិចនៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសតេជោសែនកោះកុង

លោកសេង សុធីអនុប្រធានមន្ទីរ តំណាងលោកង៉ែត ឡឹងប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកោះកុងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយអាណាព្យាបាលសិស្សថ្នាក់ទី ១០ថ្មី ស្តីពីការបើកបង្រៀនជំនាញផ្នែកអគ្គីសនីនិងមេកានិចសម្រាប់ឆ្នាំសិក្សា២០២០-២០២១ ដោយចាប់ពីថ្ងៃទី១២ខែមករាឆ្នាំ២០២១តទៅនៅសាលប្រជុំអគារធនធាននៃវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសតេជោសែនកោះកុង(វិ.ច.ប. តេជោសែន កោះកុង)។ឆ្លៀតក្នុងឱកាសនោះដែរ លោកសេង សុធីបានចូលរួមធ្វើបទបង្ហាញពីគុណប្រយោជន៍នៃការសិក្សាជំនាញស័ក្ដិសមសម្រាប់ប្អូនៗក្មួយៗ ដែលស្រលាញ់អាជីពផ្នែកអគ្គិសនីនិងមេកានិច។ជាមួយគ្នានោះ លោកប្រធានគណៈអធិបតីក៏បានបង្ហាញពីមោទនភាពដែលខេត្តកោះកុងមានវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសដំបូងក្នុងទីធ្លាអតីតវិទ្យាល័យកោះកុង។(អត្ថបទ៖ ហង់ សុវណ្ណ)

អត្ថបទទាក់ទង