ស្រុកកោះកុងៈ រដ្ឋបាលឃុំកោះកាពិ នៅថ្ងៃច័ន្ ទ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២១ដោយមានការចាត់តាំងពីលោក ឃុន វណ្ណា មេឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំកោះកាពិ សមាជិកក្រុមប្រឹក្សាឃុំបានបន្តការងារបែងចែកគោលដៅចុះតាមភូមិនីមួយៗ នៃរដ្ឋបាលឃុំកោះកាពិ ដឹកនាំកម្លាំងប៉ុស្ថិ៍រដ្ឋបាលឃុំ មេភូមិ សហការណ៍ជាមួយបុគ្គលិកប៉ុស្ថិ៍សុខភាពឃុំ ធ្វើការពិនិត្យ និងតាមដានប្រជាពលរដ្ឋចេញនិងចូល ពិសេសតាមដានពលករមកពីប្រទេសថៃចូលមកក្នុងមូលដ្ឋានភូមិនីមួយៗ នៅទូទាំងឃុំកោះកាពិ ។
ជាលទ្ធផលសម្រាប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ នេះ ពុំមានប្រជាពលរដ្ឋធ្វើចំណាកស្រុក និងចំណូលស្រុក និងពុំមានពលករមកពីប្រទេសថៃចូលមកមូលដ្ឋានឃុំទេ ។ ចំពោះពលករចំនួនមួយគ្រួសារដែលបានមកពីប្រទេសថៃចូលមកក្នុងភូមិកោះស្រឡៅកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ នោះអាជ្ញាធរឃុំ បានសហការណ៍ជាមួយមណ្ឌលសុខភាពត្រពាំងរូង កម្លាំងប៉ុស្ថិ៍រដ្ឋបាលឃុំ និងអាជ្ញាធរភូមិ ធ្វើការបញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័កនៅខេត្តកាលពីព្រឹកថ្ងៃទី០៤ ខែមករាឆ្នាំ២០២១ រួចរាល់ហើយ ។
ប្រភពៈ សន សេង