រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពចុះសួរទុក្ខ​ និងផ្តល់ថវិកាជូនប្រជាការពារភូមិព្រែក​ស្មាច់​ ដែលមានគ្រោះថ្នាក់ចរាចរណ៍

ថ្ងៃអង្គារ ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤
ត្រូវនឹងថ្ងៃទី២៩ ខែឆ្នូ ឆ្នាំ២០២០
ក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុក ដឹកនាំក្រុមការងារភូមិ ឃុំ ចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ឈ្មោះ ឆាន ង៉ា រស់នៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ដែលជួបគ្រោះថ្នាក់ចរាចរណ៍ របួសធ្ងន់ធ្ងរ បច្ចុប្បន្នសម្រាកព្យាបាលនៅមណ្ឌលសុខភាពភ្ញីមាស ។
លោកអភិបាល បានលើកទឹកចិត្តដល់ ជនរងគ្រោះ ឲ្យយកចិត្តទុកដាក់ថែទាំសុខភាព ដោយបាននាំយកថវិកា ចំនួន ៩៤០,០០០ រៀល ផ្តល់ជូនលោក ឆាន ង៉ា ក្នុងនោះមានថវិកា លោកអភិបាលស្រុកផ្ទាល់ ចំនួន ៤០០,០០០ រៀល ថវិកាអនុសាខាកាកបាទក្រហមស្រុក ចំនួន ២០០,០០០ រៀល ថវិកា លោកមេឃុំកោះស្តេច ចំនួន ២០០,០០០ រៀល ថវិកាលោកមេភូមិពាមកាយ ៤០,០០០រៀល និងថវិកាអនុភូមិពាមកាយ ១០០,០០០ រៀល ។

អត្ថបទទាក់ទង