ថ្ងៃអង្គារ ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលឃុំប៉ាក់ខ្លង បានទទួលក្រុមការងារបច្ចេកទេសចម្រុះរបស់ក្រសួងបរិស្ថាន ចុះប្រមូលទិន្នន័យ ដេីម្បីសរសេរករណីសិក្សាលេីប្រធានបទ (យេនឌ័រក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅសហគមន៍តំបន់ការពារធម្ម ជាតិបឹងកាឆាង) ដោយមានការអញ្ជេីញចូលរួមជាគណ:អធិបតី÷
លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា
លោក អៀវ កុសល មេឃុំប៉ាក់ខ្លង
លោក លី ហេង ប្រធានការិយាល័យ មន្ទីរបរិស្ថានខេត្តកោះកុង និងក្រុមការងារក្រសួងបរិស្ថាន នៅសាលាឃុំប៉ាក់ខ្លង ។