ថ្ងៃសៅរ៍ ១២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២០
លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង និងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានដឹកនាំក្រុមការងារ សម្របសម្រួលដល់ក្រុមស្ដ្រីក្រីក្រ រស់នៅតំបន់កូនកុក(ភូមិតានី ភូមិភ្ញីមាស ឃុំភ្ញីមាស) ចំនួន១១នាក់ ចុះទស្សនៈកិច្ចសិក្សា អំពីការដាំដំណាំត្រសក់ទ្រើង នៅឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង។
១- ពិនិត្យមើលទីតាំង និងដីដាំដុះដំបូង
២- ពិនិត្យមើល ការប្រើប្រាស់ជី
៣- ការប្រមូលផលត្រសក់ សម្រាប់បង្កើនប្រាក់ចំណូល។