/ / /

លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សា រវាងលេខាធិការដ្ឋាន គ.អ.ឆ.ក ខេត្ត និងលោក លូ វន្នី ប្រធានកម្មវិធី នៃអង្គការ IUCN ស្តីពី “ការសិក្សាស្វែងយល់ពីវឌ្ឍនភាព យុទ្ធសាស្រ្ត និងផែនការអាទិភាពគ្រប់គ្រងធនធាន តំបន់ឆ្នេរតាមបែបសមាហរណកម្ម នៅខេត្តកោះកុង”

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សា រវាងលេខាធិការដ្ឋាន គ.អ.ឆ.ក ខេត្ត និងលោក លូ វន្នី ប្រធានកម្មវិធី នៃអង្គការ IUCN ស្តីពី “ការសិក្សាស្វែងយល់ពីវឌ្ឍនភាព យុទ្ធសាស្រ្ត និងផែនការអាទិភាពគ្រប់គ្រងធនធាន តំបន់ឆ្នេរតាមបែបសមាហរណកម្ម នៅខេត្តកោះកុង ” ក្នុងគោលបំណង ដើម្បីពិនិត្យលទ្ធភាពជ្រើសរើសខេត្តកោះកុង ជាខេត្តគោលដៅក្នុងការគាំទ្រគម្រោងវិនិយោគអភិវឌ្ឍន៍សេដ្ឋកិច្ចខៀវ (Blue Economy) របស់ធនាគារពិភពលោក World Bank ។
សូមបញ្ជាក់ថា ក្នុងចំណោមឆ្នេរសមុទ្រប្រទេសកម្ពុជាដែលមាន ប្រវែងប្រហែល ៤៤០ គីឡូម៉ែត្រ ខេត្តកោះកុងត្រូវបានដឹងថាជាខេត្ត ដែលមានឆ្នេរវែងជាងគេគឺប្រហែល ២៣៧ គីឡូម៉ែត្រ ដោយលាតសន្ធឹងចាប់ពីចំណុចចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ព្រំប្រទល់ជាប់នឹងខេត្តត្រាតប្រទេសថៃ ដល់ឃុំជ្រោយស្វាយ ស្រុកស្រែអំបិលព្រំប្រទល់ជាប់នឹងខេត្តព្រះសីហនុ។ ដោយឡែកកោះ នៅក្នុងលម្ហសមុទ្រមាន ២៣ និងកោះនៅក្នុងព្រែកមាន ១២ សរុប ៣៥ កោះ។ ដើម្បីអនុវត្តគោលនយោបាយ និងការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាពទាមទាឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពជំនាញ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ត្រូវមានចំណេះដឹងទាក់ទងនឹងគោលនយោបាយ និងឯកសារគតិយុត្តទៅលើការគ្រប់គ្រងតំបន់ឆ្នេរ សមុទ្រ និងចូលរួមសហការយ៉ាងពេញទំហឹងលើការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបប្រសិទ្ធភាព។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន គ.អ.ឆ.ក រដ្ឋបាលខេត្ត បានបោះពុមុ្ភនូវសៀវភៅ យុទ្ធសាស្ត្រតំបន់ឆ្នេរខេត្តកោះកុង ដែលមាន ចក្ខុវិស័យប្រែក្លាយ ខេត្តកោះកុងឲ្យទៅជាទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់ ដែលសំបូរទៅដោយធនធានធម្មជាតិ និងជីវចម្រុះ ដើម្បីធានាបាននូវ ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    31/03/2026

    លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អមដំណើរដោយលោកវរសេនីយ៍ឯក សាំង សុខុម មេបញ្ជាការវរៈព្រំដែនគោគ៨២៧ អញ្ជើញចូលរួមអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៥ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    31/03/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រី ០១រូប ចូលរួមក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    31/03/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦របស់ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា

  • ហេង គីមឆន/
    31/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល ជាមួយតំណាងកម្មករ ដែលមានវិវាទ ជាមួយក្រុមហ៊ុន ដែលមិនបានដោះស្រាយប្រាក់កម្រៃពលកម្ម

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    31/03/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ របស់មូលនិធិជនពិការ និងផ្សព្វផ្សាយឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅគោលការណ៍ណែនាំស្តីពីការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទានៅតាមសហគមន៍

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    31/03/2026

    លោកវេជ្ជបណ្ឌិត​ ស៊ន​ កិត្យា​វិសាល​ មន្ត្រីការិយាល័យបង្ការ​ និងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាលខេត្តកោះកុង និងលោកវេជ្ជបណ្ឌិត​ រ៉ា​ សុខនា​ង​ មន្រ្តី​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ស្រែអំបិល បានអញ្ជើញចូលរួមសន្និបាតស្តីពី​ “ការងារកម្ចាត់រោគរបេង​ និងហង់សិន​ ឆ្នាំ២០២៥​ និងទិសដៅបន្តឆ្នាំ២០២៦”