/ / /

សកម្មភាពចុះល្បាតរបស់មន្រ្តីឧទ្យានុរក្សប្រចាំដែនជម្រកសត្វព្រៃពាមក្រសោប នៃមន្ទីរបរិស្ថានខេត្តកោះកុង

នាថ្ងៃទី២៣ និង២៤ ខែធ្នូ ឆ្នាំ២០២០ កម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំដែនជម្រកសត្វព្រៃពាមក្រសោប នៃមន្ទីរបរិស្ថានខេត្តកោះកុង ធ្វើការល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិ ត្រង់ចំណុចភូមិសាស្រ្ត ភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ដែលមានលេខនិយាមកា (២៩៥៨៣៨-១២៧០៦១៥) តែពុំមានជួបបទល្មើសអ្វីទេ។ ថ្ងៃទី២៤​ កម្លាំងយើងបានបន្តល្បាតដល់ចំណុចភូមិសាស្ត្រ ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ក៍បានជួបដីកាប់រានមួយកន្លែង ដែលបង្ករឡើងដោយអញ្ញត្តជន ដែលមានលេខនិយាមកា (២៨៧៩១៧-១២៦៨៨៦៣ , ២៨៧៨១១-១២៦៩១៤៤ , ២៨៨៤៣៤-១២៦៩៣០០ , ២៨៨៤៨០-១២៦៩១៨៦) និងបានជួបការបាញ់ថ្នាំពណ៌នៅលើដើមឈើ ដែលបង្ករឡើងដោយអញ្ញត្តជនដូចគ្នា មានទីតាំងស្ថិតនៅភូមិសាស្ត្រ ភូមិ០២កោះកាពិ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែលមានលេខនិយាមកា (២៨៧០៦០-១២៦៧៧០៣)។ សម្រាប់សកម្មភាពខុសច្បាប់ខាងលើ កម្លាំងយើងបានធ្វើការវាយស្លាកហាមបោះបង្គោលហ៊ុមព័ទ្ធ កាប់ គាស់
រុករានដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធ ចំនួន ០៧ស្លាក និងបានបន្តធ្វើកំណត់ហេតុចាត់វិធានការតាមផ្លូវច្បាប់៕




អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងការដាក់ឱ្យដំណើរការគម្រោងរេដបូកព្រៃ កោងកាងនៃដែនជម្រក សត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី«ការរៀបចំរបាយការណ៍ អំពីលទ្ធផលប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបទីតាំងស្តុកទុក និងការចែកចាយផលិតផលបង្កកនៅតាមភូមិសាស្រ្តនានាក្នុងខេត្តកោះកុង»

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន

  • ហេង គីមឆន/
    13/06/2026

    ឧត្តមសេនីយ៍ត្រី ឥន្ទ វណ្ណរិទ្ធ នាយករង នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    13/06/2026

    ឯកឧត្តម វ៉ា ស៊ិនភីរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្ដីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ