ថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៤:០០នាទីរសៀល រដ្ឋបាលស្រុកមណ្ឌលសីមា បានរៀបចំពិធីប្រកាសសមាសភាពមន្ត្រីទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្សថ្នាក់ ក្រុង ស្រុក ឃុំ សង្កាត់ នៃគណៈកម្មាធិការខេត្ត (គ.ខ.ប.ជ) ក្រោមអធិបតីភាព ឯកឧត្តម ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន (គ.ខ.ប.ជ) ដោយការអញ្ជេីញចូលរួមពី គណ:អភិបាលស្រុក ,សមាជិកក្រុមប្រឹក្សាស្រុក និងការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ពីនាយក/នាយករងរដ្ឋបាលស្រុក, កម្លាំងប្រដាបអាវុធទាំងបី, លោក/លោកស្រី ប្រធា អនុប្រធានការិយាល័យចំណុះសាលាស្រុក, លោក លោកស្រីមេឃុំទាំងបី ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។