ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ តាមការចាតតាំងរបស់លោកអភិបាលស្រុក លោក ឌី កំសាន្ត ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ លោកស្រី តាំង សុភ័ក្រ្តធីតា ប្រធានការិ.រដ្ឋបាល និងហិរញ្ញវត្ថុ អាជ្ញាធរឃុំ និងនាយរងប៉ុស្តិ៍រដ្ឋបាលកោះស្តេច បានសហការជាមួយមន្ត្រីជំនាញមន្ទីរទេសចរណ៍ខេត្ត ចុះត្រួតពិនិត្យអាជីវកម្មផ្ទះសំណាក់ ហេីយបានណែនាំម្ចាស់ផ្ទះសំណាក់ ឱ្យអនុវត្តន៍វិធានការ ការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងជូនដំណឹងឱ្យពួកគាត់ដាក់ស្នេីសុំច្បាប់ បេីកអាជីវកម្មផ្ទះសំណាក់ នៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។











