រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលសង្កាត់ដងទង់ បានបើកកិច្ចប្រជុំណែនាំស្តីពីការរៀបចំសណ្តាប់ធ្នាប់ផ្សារភូមិ៤

ថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០:វេលាម៉ោង ១០,០០ នាទីព្រឹក លោក លឹម ឌី ចៅសង្កាត់ដងទង់ បានអញ្ជើញអ្នកម៉ៅការសំណង់ធ្វើផ្សារភូមិ៤ គណ:កម្មការវិហារ លោកចៅសង្កាត់រងទី២ លោកមេភូមិ៤ និងអនុប្រធានភូមិ ដើម្បីចូលរួមកិច្ចប្រជុំពិភាក្សានិងណែនាំលើបញ្ហាសំខាន់ចំនួន ២ ÷
១ /ការរៀបចំសណ្ដាប់ធ្នាប់កុំឱ្យមានការដាក់ម៉ូតូ ឬអ្វីៗនៅតាមចិញ្ចើមផ្លូវ ជៀសវាងកុំឱ្យស្ទះចរាចរណ៍ និង
២ /តូបដែលចាប់ឆ្នោតហើយនៅសេសសល់ទាំង ប៉ុន្មានដើម្បីឱ្យគណ:កម្មការផ្សារ ប្រគល់ឱ្យអាជីវករដែលមានសិទ្ធលក់ដូរបានគ្រប់ៗតូប ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង