លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំបូកសរុបអំពីវឌ្ឍនភាពការងារប្រចាំខែធ្នូ ឆ្នាំ២០២០
របៀបវារៈប្រជុំរួមមាន៖
១-ពិនិត្យកែសម្រួលរបាយការណ៍ប្រចាំខែធ្នូ។
២-ពិភាក្សាអំពីបញ្ហាចំនួន ដើម្បីជាកន្លឹះក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព។
៣-បញ្ហាផ្សេងៗ ដើម្បីផ្តល់ឱកាសដល់មន្ត្រីគ្រប់លំដាប់ថ្នាក់មានមតិយោបល់ និងសំណូមពរ។
៤-ផ្សព្វផ្សាយនូវព្រឹត្តកាណ៍សំខាន់ៗថ្មីៗដែលកើតមានឡើងនៅកម្ពុជា ក្នុងតំបន់ និងសកលលោក ជូនអង្គប្រជុំបានជ្រាប ពិសេសការផ្ទះឡើងជម្ងឺកូវីដ-១៩ នៅប្រទេសថៃ និងជម្រាបជូនអំពីវិធានការរបស់រដ្ឋបាលខេត្ត ក្នុងការត្រៀមលក្ខណៈចាំទទួល និងគ្រប់គ្រងប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិចាំំយាម ក្នុងខណៈពេលដែលប្រទេសមួយនេះកំពុងផ្ទុះជម្ងឺកូវីដ-១៩ ពិសេសនៅខេត្តសាមុតសាខន។ជាមួយគ្នានេះ លោកបានសម្តែងនូវការកោតសរសើរចំពោះមន្ត្រីគ្រប់លំដាប់ថ្នាក់ដែលកន្លងតែងតែយកចិត្តទុកដាក់ក្នុងការបំពេញការការដោយភាពទទួលខុសត្រូវ និងសាមគ្គីផ្ទៃក្នុងបានរឹងមាំ សហការគ្នាគ្រប់កាលៈទេសៈប្រកបដោយសុខដុមនីយកម្ម។ លោកប្រធានក៏បានណែនាំដល់មន្ត្រីទាំងអស់ត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីជម្ងឺផ្សេងៗ ពិសេសជម្ងឺកូវីដ-១៩។
នៅសាលប្រជុំមន្ទីរព័ត៌មានខេត្ត។