ត្រីក្រពត ជាប្រភេទត្រីដែលមានជាតិពុលខ្លាំងក្លាណាស់ បន្ទាប់ពីបរិភោគត្រីនេះ ជាតិពុលរបស់វាធ្វើឲពុល បង្កឲមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងស្លាប់បាន ។ ជាក់ស្តែងបើគិតពីម៉ោង០០:៤០នាទីរំលងអធ្រាតថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ម៉ោង១០:២០នាទីព្រឹកនេះ ផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យខេត្តកោះកុង បានទទួលអ្នកជំងឺពុលត្រីក្រពតចំនួនពីរនាក់ហើយ ដោយក្មេងប្រុសអាយុ១០ឆ្នាំ ម្នាក់ បានស្លាប់ដោយសារស្ថានភាពពុលធ្ងន់ធ្ងរពេក និងបុរសម្នាក់ទៀតមានសភាពធ្ងន់ធ្ងរ និងកំពុងសង្គ្រោះបន្ទាន់ផងដែរ ។ សូមអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាកុំបរិភោគត្រីក្រពតឲសោះ ព្រោះជាតិពុលរបស់វាធ្វើឲពុល និងបណ្តាលឲស្លាប់បាន ។
"សូមជួយចែករំលែកព័ត៌មាន ដើម្បីសុខភាពប្រជាពលរដ្ឋយើង"
ថ្ងៃសុក ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។
ប្រភព៖មន្ទីរពេទ្យខេត្តកោះកុង