ថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៥ៈ០៩នាទី ល្ងាច មានពិធីសម្ពោធដាក់អោយប្រើប្រាស់ផ្សារខ្មែរ-ឥស្លាម នៅភូមិ៤ សង្កាត់ដងទង់ ដោយមានការចូលរួមជាគណៈអធិបតី លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុងព្រមទាំងសហការី លោក ឈេង សុវណ្ណដា អភិបាលនៃគណៈអភិបាលក្រុងខេមរៈភូមិន្ទ ព្រមទាំងសហការី លោកចៅសង្កាត់ដងទង់ មេភូមិ អនុភូមិនៃសង្កាត់ដងទង់ និងស្ទឹងវែង ប្រជាការពារភូមិ សន្តិសុខផ្សារ ក្រុមការងារជំងឺឆ្លងមន្ទីរសុខាភិបាល និងក្រុមការងារជំងឺឆ្លងរបស់ការិ.ស្រុកប្រតិបត្តិស្មាច់មានជ័យ និងមន្ត្រីជំងឺឆ្លងរបស់មណ្ឌលសុខភាពស្ទឹងវែង ព្រមទាំងសិស្សានុសិស្ស នៅភូមិ៤សង្កាត់ដងទង់-ស្ទឹងវែង និងអាជីវករលក់ដូរជាច្រើនតូប អ្នកទិញម្ហូបអាហារ បន្លែ-សាច់ ផ្លែឈើ ដែលសុទ្ធតែត្រូវបានបាញ់កំដៅ ចែកម៉ាស់ លាងដៃដោយទឹកអាល់កុល និង អនុញ្ញាតឲ្យឆ្លងកាត់ការបាញ់ទឹកអាល់កុលសម្លាប់មេ រោគដោយប្រើប្រាស់ប្រអប់ម៉ាស៊ីនបាញ់ការពារទប់ស្កាត់ការឆ្លងជំងឺ Covid-19 ក្នុងសហគមន៍ ដោយសុវត្ថិភាពខ្ពស់ ។
សរុបអ្នកចូលរួមប្រមាណជា ជាង៣០០នាក់ ។
+ប្រើប្រាស់ម៉ាស់របស់ស្រុកប្រតិ បត្តិស្មាច់មានជ័យចំនួន ២០០ ម៉ាស់ និងទឹកអាល់កុល៧០% ២០លីត្រ
+ប្រើប្រាស់ម៉ាស់អតិថិជនប្រមាណ២០០ម៉ាស់ផងដែរ ។
ក្នុងឱកាស ពិធីកាត់ខ្សែបូ ដាក់ឲ្យប្រើប្រាស់នូវផ្សារភូមិ៤ សង្កាត់ដងទង់ដែលទើបនឹងសង់ថ្មីរួច ហើយ លោកអភិបាលក្រុងថ្លែងរបាយការណ៍ជូនលោកជំទាវអភិបាលនៃគណៈអភិបាលខេត្តជ្រាបពីសារបានដែលធ្វើឲ្យកើតមានផ្សារនេះឡើង។ បន្ទាប់មកលោកជំទាវបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់សប្បុរសជនដែលបានសាងសង់ផ្សារនេះឡើង ដើម្បីសម្រួលដល់ការធ្វើឲ្យប្រជាជនមានមុខរបរនៅជិតផ្ទះ ក៏ដូចជាសម្រួលដល់ប្រជាជននៅក្នុងភូមិក្នុងទិញម្ហូបអាហារនៅក្បែរផ្ទះ។ ម៉្យាងទៀតលោកជំទាវ បានដឹកនាំសហការីរដ្ឋបាលខេត្ត រដ្ឋបាលសង្កាត់ និងអ្នកមុខអ្នកការជាច្រើនរូបទៀតចូលរួមសំណេះសំណាលជាមួយអាជីវករតាមបណ្តាតូប និងអប់រំឲ្យអ្នកលក់ដូរ និងអ្នកទិញ ត្រូវពាក់ម៉ាស់ លាងសម្អាតដៃនឹងទឹកអាល់កុល និងធ្វើយ៉ាងណារក្សាគម្លាតសុវត្ថិភាព ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 នៅក្នុងសហគមន៍ឲ្យបានជោគជ័យ ។
ប្រភព៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង