រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលសង្កាត់ស្មាច់មានជ័យដឹងនាំដោយលោក សឿ ធី ចៅសង្កាត់រងទី២ បានចូលរួមរំលែកទុក្ខគ្រួសារសពកុមារា ស៊ំ សំណាង ដែរពុលត្រី កំពត ស្លាប់

ថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០:លោក សឿ ធី ចៅសង្កាត់រងទី២ តំណាងលោកចៅសង្កាត់ស្មាច់មានជ័យ រួមដំណើរដោយលោកស្រី សុខ ចន្ធី លោកស្រី ផឹង ពិសី ជាសមាជិកក្រុមប្រឹក្សាសង្កាត់ និងលោកស្រី មេភូមិ៣ បានទៅចូលរួមរំលែកទុក្ខគ្រួសារសពកុមារា ស៊ំ សំណាង ដែរពុលត្រី កំពត ស្លាប់នៅម៉ោង ១យប់ ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០ សពដម្កល់នៅវត្តជោគញ្ញាណ និងបាននាំបច្ច័យចូលបុណ្យ 120,000 រៀលនិងបច្ច័យចូលបុណ្យរបស់លោក វ៉ែន សុខា ចំនួន 20$ ជូនគ្រួសារសព៕

#ប្រភពរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង