/ / /

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹង​ករណីដីមានទំនាស់ទំហំ ១៥ហិកតា មានទីតាំងស្ថិតនៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹង​ករណីដីមានទំនាស់ទំហំ ១៥ហិកតា មានទីតាំងស្ថិតនៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង

លោក សុខ សុទ្ធី​ អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាត​ពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សា​ពាក់ព័ន្ធនឹង​ករណីដីមានទំនាស់ទំហំ ១៥ហិកតា មានទីតាំងស្ថិតនៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ សមាសភាព​ចូលរួម​ក្នុងកិច្ចប្រជុំនេះរួមមាន នាយកទីចាត់ការអន្តរវិស័យសាលាខេត្តកោះកុង អភិបាលរងស្រុកស្រែអំបិល អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ប្រធានការិយាល័យភូមិបាលស្រុកស្រែអំបិល មេឃុំបឹងព្រាវ ភាគី​ទាំង​ពីរ​ និងអ្នកពាក់ព័ន្ធ។
គោលបំណង នៃកិច្ចប្រជុំនេះ គឺដើម្បី​បញ្ជាក់ឱ្យបានច្បាស់លាស់​អំពីសាវតានៃការកាន់កាប់ទីតាំងដី​ដែលមានទំនាស់​នេះ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/04/2026

    លោក​ សាយ ង៉ែត អភិបាលរងស្រុកគិរីសាគរ តំណាងលោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានអញ្ជេីញជាគណៈអធិបតី នឹងបានដឹកនាំលោក យ៉ាង រិទ្ធីរ៉ា នាយករងរដ្ឋបាលសាលាស្រុក ចូលរួមក្នុងពិធីទម្លាក់ថ្មបេតុងសិប្បនិម្មិតក្នុងតំបន់គ្រប់គ្រងជលផលសមុទ្រប្រជុំកោះស្ដេច​ នៅឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង ចំនួន១២ប្រអប់បន្ថែម សរុប២៦ប្រអប់ ក្រោមអធិបតីភាពលោក​ជំទាវ​ អ៉ឹម​ រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក គិត សុផា អភិបាលរងខេត្តកោះកុងលោកបណ្ឌិត​ ហម ច័ន្ទដេត​ នាយកប្រចាំប្រទេសនៃអង្គការសត្វព្រៃ​ និងរុក្ខជាតិ

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/04/2026

    រដ្ឋបាលឃុំកោះស្ដេច បាននាំយកអង្ករមួយបាវ ទំងន់ ២៥គីឡូក្រាម   ព្រមទាំងថវិកាចំនួន ២០មុឺនរៀល ចូលរួមបុណ្យសពលោកតា សូ ចុង អាយុ ៦៨ឆ្នាំ ដែលបានទទួលមរណៈភាពដោយសាររោគាពាធស្ថិតនៅភូមិពាមកាយ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    24/04/2026

    លោក ខេង សំខាន់ អភិបាលរង នៃគណ:អភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យលើសេចក្តីព្រាងរបាយការណ៍លេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រចាំខែមេសា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    24/04/2026

    លោក ទេពទ្រឹម ឈុំ សមាជិកក្រុមការងារអាហារូបត្ថម្ភថ្នាក់ស្រុក បានច័លរួមកម្មពិធីព្រឹត្តិការណ៍សហគមន៍ ដែលរៀបចំឡើតដោយរដ្ឋបាលឃុំអណ្តូងទឹក ក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងពីការសម្រាលកូនដោយសុវត្ថិភាព ការបំបៅកូនដោយទឹកដោះម្តាយនិង ការផ្តល់អាហារូបត្ថម្ភ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    24/04/2026

    លោកស្រី សាត សុវណ្ណរ៉េត និងលោកទេពទ្រឹម ឈុំ សមាជិកក្រុមការងារអាហារូបត្ថម្ភថ្នាក់ស្រុក បានច័លរួមកម្មពិធីព្រឹត្តិការណ៍សហគមន៍ ដែលរៀបចំឡើតដោយរដ្ឋបាលឃុំកណ្តោលក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងពីការសម្រាលកូនដោយសុវត្ថិភាពការបំបៅកូនដោយទឹកដោះម្តាយនិង ការផ្តល់អាហារូបត្ថម្ភ

  • ហេង គីមឆន/
    24/04/2026

    សេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការសុខភាពសិក្សាខេត្តកោះកុង និងបង្កើតក្រុមលេខាធិការដ្ឋាន នៃគណៈកម្មការសុខភាពសិក្សាខេត្តកោះកុង