ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ កម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំឧទ្យានជាតិបុទុមសាគរនៃមន្ទីរបរិស្ថានខេត្ត ដែលប្រចាំការនៅស្នាក់ការល្បាតជីត្រេះ និងស្នាក់ការល្បាតកូនកុក ធ្វើការចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (០៣១៤១៥១-១២២៥១១៣) ស្ថិតក្នុងភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ និងចំណុចកំពង់ភ្លូ ដែលមានលេខនិយាមកា (០៣១៤៤៥២-១២២៤៦៧៧) បានប្រទះមងអន្ទាក់សម្រាប់ដាក់យកសត្វស្លាបមួយកន្លែង។ បន្ទាប់មកកម្លាំងយើងបានធ្វើការរុះរើ បានមងប្រវែង ១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។ បច្ចុប្បន្នវត្ថុតាងត្រូវបានយកមករក្សារទុកនៅស្នាក់ការល្បាតកូនកុក៕