ថ្ងៃនេះលោក សេង សុធី អនុប្រធានមន្ទីរ តំណាងលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង បានដឹកនាំមន្ត្រីការិយាល័យមធ្យមសិក្សាចំណេះទូទៅ១រូប ចូលរួមកិច្ចប្រជុំស្ដីពីការបង្កើតក្រុមការងារ និងការរៀបចំផែនការប្រើប្រាស់អគារធនធាននិងសាលាបណ្ដាញនៅសាលប្រជុំអគារធនធានវិទ្យាល័យ ស្រែអំបិល ក្នុងស្រុកស្រែអំបិលជាមួយប្រតិភូក្រសួងអប់រំ និងមន្ត្រីុគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី៣ (UESSDP-II) ក្រោមអធិបតីភាពលោក ចេង សំអ៊ុល ប្រធានតំបន់កណ្ដាល ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេស មន្ត្រីហេរញ្ញវត្ថុ ទីប្រឹក្សាគម្រោងកែលម្អសាលារៀនថ្នាក់តំបន់កណ្ដាល ជាប្រតិភូអមដំណើរមកពីក្រសួងអប់រំ លោក លោកស្រីជាគណៈនាយកវិទ្យាល័យ ស្រែអំបិល និងសាលាបណ្ដាញ និងលោកគ្រូ អ្នកគ្រូប្រធានក្រុមបច្ចេកទេសនៃវិទ្យាល័យ ស្រែអំបិល ផងដែរ។
ក្រោយស្ដាប់ប្រសាសន៍របាយការណ៍លោកអនុប្រធានមន្ទីរ លោកនាយកវិទ្យាល័យ ស្រែអំបិល និងអនុសាសន៍គណៈអធិបតីដោយយកចិត្តទុកដាក់រួចមក លោកគ្រូ អ្នកគ្រូ គណៈនាកយ និងសាលាបណ្ដាញបានប្ដេជ្ញាចិត្តធ្វើឱ្យវិទ្យាល័យដែលមានអគារធនធានមួយនេះក្លាយជាវិទ្យាល័យគំរូ និងជាឃ្លាំងណ្ដុះបណ្ដាលធនធានមនុស្សក្នុងស្រុកស្រែអំបិលកាន់តែសំបូរបែប ដើម្បីចូលរួមលើកស្ទួយវិស័យអប់រំក្នុងខេត្ត នឹងឈានទៅប្រកួតប្រជែងជាមួយវិទ្យាល័យធនធានដទៃទៀតនាអនាគតខ្លីខាងមុខ។(អត្ថបទ ៖ ហង់ សុវណ្ណ)