លោក អន ដាវុធ ប្រធានមន្ទីរ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិក កម្មករទាំងអស់ នៃមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង បានចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ស្រី ចន្តា អតីតប្រធានការិយាល័យដឹកជញ្ជូនផ្លូវគោក បច្ចុប្បន្នជាមន្ត្រីជាប់កិច្ចសន្យា លោកប្រធានមន្ទីរបាននាំថវិការបស់សមាគមបុគ្គលិកសាធារណការ និងដឹកជញ្ជូន ចំនួន ៤,០០០,០០០រៀល រួមទាំងថវិការបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចំនួន ២,០០០,០០០រៀល ជូនដល់ក្រុមគ្រួសារសព និងសូមសម្តែងនូវសមានទុក្ខដ៏ជ្រាលជ្រៅ ពោរពេញដោយក្តីសោកស្តាយ ដែលលោក ស្រី ចន្តា បានលាចាកលោក លាចាកពីក្រុមគ្រួសារ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកោះកុង ។



















