សកម្មភាពការងារថែទាំ និងការងារជួសជុលរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង រួមមាន៖
ក. សកម្មភាពថែទាំប្រចាំ
១. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពស្រោចកៅស៊ូ CRS2 រួចរោយថ្ម១២មម លើស្នាមប្រេះស្រកានាគ ត្រង់ចន្លោះគ.ម ៣៣+០០០ - គ.ម ៣៥+០០០
២. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពកៀ កិនបង្ហាប់ ថ្មម៉ិច កន្លែងខូចខាតដោយទឹកភ្លៀង ត្រង់គ.ម ៣៦+០០០
៣. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏និងកៅស៊ូ CRS2 ត្រង់ គ.ម ៧៥+៧០០
៤. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏និងកៅស៊ូ CRS2 ត្រង់ គ.ម ១២៨+២០០ ។
ខ. សកម្មភាពថែទាំខួប
១. បន្តការងារថែទាំខួបលើកំណាត់ផ្លូវជាតិលេខ៤៨ សកម្មភាពចាក់បេតុងសសៃដែក លើកំណាត់ទី៣ ចន្លោះគ.ម ១៥៤+៥៣៧ - គ.ម ១៥៤+៦៧៨ ។
សូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានសុវត្ថិភាពក្នុងពេលបើកបរ ! សូមអរគុណ ៕